សត្វ Koala ត្រូវបានស្លាប់ និងរបួសជាច្រើន ក្រោយពេលគេកាប់បំផ្លាញជម្រក

//s5.kh1.co/b1/b155ba988e1203551ff9c750356cddfdb16b27e6.jpg
សង្គម

 ០៣-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អូស្ត្រាលី៖ សត្វ koala ជាច្រើនក្បាលបានស្លាប់ និងជាង ៨០ក្បាលទៀតកំពុងត្រូវបានគេព្យាបាលរបួស និងផ្តល់ចំណីឱ្យ ក្រោយពេលដែលជម្រករបស់ពួកវាត្រូវបានគេកាប់បំផ្លាញ។ នាយកដ្ឋានផ្នែកបរិស្ថាននិយាយថា ប្រហែល ៨០ ក្បាលត្រូវបានយកចេញពីកន្លែងជម្រកទៅកាន់កន្លែងព្យាបាល ហើយអ្វីដែលគួរឱ្យស្តាយគឺមានមួយចំនួនត្រូវគេបង្ខំចិត្តសម្លាប់ ដោយសារមិនអាចជួយបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វ Koala
សត្វ Koala

ផែនការត្រូវបានរៀបចំឱ្យមានការផ្លាស់ប្តូរទីកន្លែងរបស់ពួកវាសិន បើសិនជាពួកវាមិនមានបញ្ហាក្នុងការផ្លាស់ប្តូរទេ។​ អង្គការ Friends of the Earth បានប្រាប់ថា ជម្រករបស់ពួកវាត្រូវបានកាប់បំផ្លាញកាលពីខែធ្នូ ដែលជាការឃោរឃៅ ហើយបានបន្សល់ទុកឱ្យមាន koala រាប់រយក្បាលស្លាប់ ឬរងរបួស។ ការស្លាប់ក្រោយបាត់បង់ជម្រកនោះគឺកើតឡើងបន្តពីការឆេះព្រៃដ៏ខ្លាំងក្លា សឹងតែគ្របដណ្តប់ប្រទេសអូស្ត្រាលីទាំងមូល ដោយបានសម្រាប់សត្វ koala នេះរាប់ពាន់ក្បាល ហើយត្រូវបានគេដាក់បញ្ចូលថា ជាប្រភេទសត្វជិតផុតពូជទៀតផង៕

សត្វ koala
សត្វ koala

ប្រភពChannelNewsAsia

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T