ដើម្បីជួយបន្សាបកម្ដៅម៉ាស៊ីន រ៉ូបូតត្រូវបានគេអភិវឌ្ឍ ឲ្យចេះបែកញើស ដូចមនុស្សដែរ (មានវីដេអូ)

//s5.kh1.co/09/09a759aa113d2b2f72c8640193dd5f67fb00663f.jpg
បច្ចេកវិទ្យា

 ០៣-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បច្ចេកវិទ្យាកាន់តែជឿនលឿន រ៉ូបូតកាន់តែមានលក្ខណៈពិសេស ស្រដៀងនឹងមនុស្ស។

បរទេស៖ រ៉ូបូតអាចធ្វើកិច្ចការជាច្រើន ដែលមនុស្សយើងអាចធ្វើបាន រួមបញ្ចូលទាំងការហាត់ប្រាណផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវបានអភិវឌ្ឍម្រាមដៃរបស់រ៉ូបូត ដែលអាចបែកញើសចេញមកក្រៅ ដើម្បីជួយកាត់បន្ថយកម្ដៅ។ រ៉ូបូតប្រភេទទន់ជាច្រើនពិតជាមានសារប្រយោជន៍ ពីព្រោះវាអាចទប់ទល់នឹងការខូចខាត និងចាប់យករបស់របររអិល ប៉ុន្តែថ្ងៃមួយ ការបែកញើសអាចធ្វើឲ្យពួកវាអាចធ្វើការនៅក្រោមធាតុអាកាសក្ដៅបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកវិទ្យាសាស្ត្របានអភិវឌ្ឍម្រាមដៃរ៉ូបូតឲ្យមានប្រហោង ដែលអាចពត់និងបត់បាន ដើម្បីចាប់យកវត្ថុ។ ផ្នែកខាងក្រោយនៃម្រាមដៃនីមួយៗ ត្រូវបានផលិតចេញពីជ័រ ដែលអាចរីកនៅពេលឡើងកម្ដៅលើសពី៣០អង្សាសេ ខណៈពេលដែលរាងកាយវានឹងរួញ នៅពេលកម្ដៅលើសពី៤០អង្សាសេ។

ម្រាមដៃទន់របស់រ៉ូបូត ដែលអាចបញ្ចេញញើសចេញមកក្រៅ
ម្រាមដៃទន់របស់រ៉ូបូត ដែលអាចបញ្ចេញញើសចេញមកក្រៅ

ផ្នែកខាងក្រោយនៃម្រាមដៃក៏ត្រូវបានខួង ដែលធ្វើឡើងនិងពិនិត្យតាមមីក្រូទស្សន៍ ដើម្បីបង្កើតជារន្ធញើស ហើយរន្ធទាំងនេះមិនអនុញ្ញាតឲ្យទឹកឆ្លងកាត់ នៅពេលកម្ដៅនៅក្រោម៣០អង្សាសេ។ នៅសីតុណ្ហភាពក្ដៅជាងនេះ ជ័ររបស់វានឹងរីក និងបានបើករន្ធញើសឲ្យទឹកជ្រាបនៅក្នុងម្រាមដៃនីមួយៗ រួចបែកញើសចេញមកក្រៅ។

វីដេអូ៖ ម្រាមដៃរបស់រ៉ូបូតបែកញើសចេញមកក្រៅ

នៅពេលដែលប៉ះត្រូវកង្ហារ ម្រាមដៃរបស់វា ឆាប់ស្ងួតនិងឆាប់ចុះត្រជាក់លឿនជាងការឡើងកម្ដៅរហូតដល់ទៅ៦ដង ហើយថែមទាំងលឿនជាងមនុស្សយើងសត្វសេះទៅទៀត។ អ្នកវិទ្យាសាស្ត្របានសាកល្បងពួកវា ដោយឲ្យចាប់កាន់វត្ថុក្ដៅដែលមានរាងផ្សេងៗពីគ្នា ដើម្បីបង្ហាញពីភាពប្រែប្រួលនិងថាមពលចុះត្រជាក់របស់រ៉ូបូតប្រភេទទន់ទាំងនេះ។

ទោះជាយ៉ាងណា វានៅតែមានបញ្ហាមួយចំនួនតូច ដូចជារបៀបធ្វើឲ្យញើសចល័តទីបាន ដូចនេះវាអាចដោះស្រាយភាពរអិលនិងការបំពេញការផ្គត់ផ្គង់ទឹកឡើងវិញ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T