មិននឹកស្មានថា ស្រី ប៉ុច អាចច្រៀង ពីរោះយ៉ាងនេះសោះ ( មានវីដេអូ )

//s5.kh1.co/a1/a19e9e1a48008d7eeb38f0bde8fad7a3da1f8abc.jpg
តារា & កម្សាន្ដ

 ០៣-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បើទោះបី ស្រី ប៉ុច មានឈ្មោះជាជនពិការ តែបេះដូងរបស់នាងមិបានពិការដូចជាដៃទាំងពីរបស់នាងនោះទេ ពេលនេះ នាងបានបញ្ចេញបទចម្រៀង ច្រៀងដោយនាងផ្ទាល់ពិតជាពីរោះមិនចាញ់អ្នកអាជីព។

ភ្នំពេញ៖ សង្គមបច្ចុប្បន្ននេះ មានជនពិការជាច្រើនដែលពួកគេ ទ្រាំរស់នៅ​ដោយមានការលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួន ដោយធ្វើយ៉ាងណាឲ្យជនពិការទាំងអស់មានស្នាមញញឹម និង រស់នៅដូចជាមនុស្សធម្មតា ក្នុងនោះដែរក៏មានអង្គការជាច្រើនផ្សព្វផ្សាយ ដោយមិនឲ្យនរណាម្នាក់រើសអើងពីជនពិការណាម្នាក់នោះឡើយ បើទោះបីពួកគេមិនមានអវៈយវៈមិនគ្រប់គ្រាន់ដូចមនុស្សធម្មតាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប្រិយមិត្តច្បាស់ជានៅចាំ ស្រី ប៉ុច ដែលនាងជាយុវតីពិការដៃទាំងសងខាង រាល់ធ្វើសកម្មភាពទាំងអស់របស់នាង គឺប្រើដោយជើង តែអ្វីដែលគួរឲ្យសរសើរដល់នាង គឺនាងតែងតែមានស្នាមញញឹម នាងអាចប្រើជិវិតរស់នៅដូចមនុស្សធម្មតាបាន មើលទៅនាងដូចជាមិនលំបាកអ្វីសោះឡើយ ហើយនាងក៏បានទៅរៀនសូត្រដូចយុវជន និង យុវតីផ្សេងទៀតផងដែរ ។

ជាក់ស្ដែង អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាកាន់តែនឹកស្មានមិនដល់ នោះគឺនាងក៏អាចច្រៀងបានយ៉ាងពិរោះ នៅក្នុង បទចម្រៀង “ ម្ដាយអូនមិនពេញចិត្តបង ” ដោយបានស្ដាប់សម្លេងរបស់នាងច្រៀងហើយ ពិតជាពិរោះមិនចាញ់តារាអាជីពប៉ុន្មាននោះឡើយ ដោយនាងមានទាំងសម្លេង បូករួមនិងទឹកមុខ បញ្ចូលនៅមនោសញ្ចេតនាបានល្អ ពិតជា មិនសរសើរនាងមិនបាន ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

ស្រី ប៉ុច
ស្រី ប៉ុច
ស្រី ប៉ុច និង មិត្តភក្ដិ
ស្រី ប៉ុច និង មិត្តភក្ដិ
ស្រី ប៉ុច
ស្រី ប៉ុច
ស្រី ប៉ុច
ស្រី ប៉ុច
ស្រី ប៉ុច
ស្រី ប៉ុច
វីដេអូបទចម្រៀងរបស់ ស្រី ប៉ុច
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T