ពាក្យចេញពីមាត់ Jay Park ថា BIGBANG គឺជាកំពូលក្រុមចម្រៀងប្រុស ប្រចាំប្រវត្តិសាស្រ្ត Kpop

//s5.kh1.co/91/914a946a86687d67419fb3eb704321e489937570.jpg
តារា & កម្សាន្ដ

 ០៣-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនមែនលេងសើចទេណា​ នេះជាសម្តីពិតចេញពីមាត់របស់កំពូលតារារ៉េបស៊ិចស៊ីលំដាប់ អន្តរជាតិ Jay Park ក៏បានទទួលស្គាល់ថា BIGBANG ជាកំពូលក្រុមចម្រៀងប្រុសប្រចាំប្រវត្តិសាស្រ្ត Kpop ដែរ។

កូរ៉េខាងត្បូង៖ សម្តីពិតចេញពីមាត់របស់ កំពូលតារារ៉េបទោលស៊ិចស៊ី Jay Park ដោយថ្មីៗនេះ លោកបានធ្វើការកោតសរសើរយ៉ាងអស់ពីចិត្ត ចំពោះកំពូលក្រុមចម្រៀងបុរសរួមជំនាន់ BIGBANG ហើយក៏មានអ្នកគាំទ្រយ៉ាងច្រើន យល់ស្របជាមួយនឹងសម្តីរបស់លោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា កាលពីថ្ងៃទី២ ខែកុម្ភៈ ម្សិលមិញនេះ តារារ៉េបប្រុសលោក Jay Park បានធ្វើការសរសេរបង្ហោះ សាមួយនៅលើបណ្តាញសង្គម Twitter ដោយលោកជឿជាក់ថា BIGBANG គឺជាក្រុមចម្រៀងបុរសដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្រ្ត Kpop ។

  តារារ៉េបប្រុស Jay Park
  តារារ៉េបប្រុស Jay Park

លើសពីនេះ លោកថែមទាំងបានលើកឡើង ពីទេពកោសល្យ អត្តចរិក បទចម្រៀងល្បីៗ​ ក៏ដូចជា គុណសម្បត្តិដ៏អស្ចារ្យយ៉ាងច្រើន របស់សមាជិកក្រុមនីមួយៗរបស់ BIGBANG ថែមទៀតផងដែរ បើនិយាយឲ្យចំទៅ ចំពោះ Jay Park គឺ BIGBANG មានអ្វីៗដ៏អស្ចារ្យគ្រប់យ៉ាងទាំងអស់តែម្តងសម្រាប់លោក។

សាររបស់ Jay Park
សាររបស់ Jay Park

ការលើកឡើងរបស់ Jay Park បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមិនអាចបដិសេធបានឡើយ ពីគុណសម្បត្តិទាំងនេះ។ មិនតែប៉ុណ្ណោះ យោងតាមសមទ្ធិផល និងទេពកោសល្យទាំងអស់ ដែល BIGBANG ទទួលបានកន្លងមក វាកាន់តែអាចបញ្ជាក់ឲ្យយើងបានឃើញយ៉ាងច្បាស់ ថា BIGBANG ពិតជាសាកសមជាមួយនឹង រហ័ស្សនាមដែលមហាជនដាក់ឲ្យថាជា «King of Kpop» មិនខុសពិតមែន៕   

ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
ក្រុម BIGBANG 
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T