ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្របរួចមកហើយ ពីតារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា ដែលនាងជាតារាសម្រៀងស្រីកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ក៏ដូចជាហ្វេនៗរបស់នាងផ្ទាល់ ដោយមួយរយៈចុងក្រោយនេះនាងកំពុងមានប្រជាប្រិយភាពផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានដឹងហើយថាជាទូទៅ តារាចម្រៀងម្នាក់ៗ មានភាពល្បីល្បាញបាន លុះត្រាតែបទចម្រៀងរបស់ខ្លួនទទួលបានការគាំទ្រច្រើនពីមហាជន។ ជាធម្មតា នៅពេលដែលតារាចម្រៀងទទួលបានភាពល្បីល្បាញនោះ ក៏អាស្រ័យលើអ្នកនិពន្ធជាអ្នកសរសេរនៅបទចម្រៀងមួយដែលល្អសម្រាប់ឲ្យ តារាចម្រៀងម្នាក់នោះ ទទួបានការចាប់អារម្មណ៍ពីទស្សនិកជនផងដែរ បើសិនជាតារាចម្រៀងម្នាក់ ល្បីបានក៏ដោយសារស្នាដៃរបស់អ្នកនិពន្ធ បូករួមនិងសម្លេងនៃការច្រៀងរបស់តារាចម្រៀងផងដែរ ។
ជាក់ស្ដែងម្ចាស់បទ “ ឡានសារ៉ែន ” នាងមានឈ្មោះមកទល់ពេលនេះក៏ដោយសារអ្នកនិពន្ធផងដែរ ដោយនាងបានគិតគូរដល់អ្នកនិពន្ធរបស់នាង ដោយកាត់ចំណូល ២០ ភាគរយ របស់ខ្លួន រាល់ពេលនាងឡើងច្រៀងក្នុងកម្មវិធីម្ដងៗទៅឪ្យអ្នកនិពន្ធ។ ដែលនាងក៏ជាតារាចម្រៀងស្រីដំបូងដែលហ៊ានចាត់ចំណូលខ្លួនឯងទៅឲ្យអ្នកនិពន្ធបែបនេះ ដោយអ្នកនិពន្ធរបស់លោកមានឈ្មោះ ថា យឹម តាស្រង់ ដោយលោកបាននិយាយថា៖
សូមទស្សនារូបភាពខាងក្រោម៖