ដាវដាវ សំណាងណាស់ ត្រូវមិត្តប្រុសសង្ហា យល់ចិត្តគ្រប់យ៉ាង ជូនកាដូសុទ្ធតែនាឡិកាប៊្រេនៗតម្លៃកប់

//s5.kh1.co/00/00ba4f2824e56df5695b70b77c4f02e0b38e1f77.jpg
តារា & កម្សាន្ដ

 ០៣-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្នេហារវាង ដាវដាវ និងមិត្តប្រុស កាន់តែផ្អែមល្ហែម យល់ចិត្តគ្នាគ្រប់យ៉ាង ប្រារព្ធពិធីខួបកំណើតយ៉ាងឱឡារិក និងជូនកាដូ នាឡិកាដៃតម្លៃរាប់ពាន់ដុល្លារឲ្យពាក់លេង

ភ្នំពេញ៖ ជឿជាក់ថា មិត្តៗយុវវ័យទាំងអស់ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ពី កញ្ញា ដាវដាវ ដែលជា តារាពន្លកថ្មី និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង មួយរយៈចុងក្រោយនេះ ក្នុងអាជីពជាពិធីការិនី និងតារាសម្ដែង ព្រមទាំងថតម៉ូតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ដាវដាវ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយជីវិតស្នេហាដ៏ផ្អែមល្ហែម ជាមួយមិត្តប្រុសដែលជាបុរសសង្ហារមួយរូប ថែមទាំងតែងបង្អួតពី សកម្មភាពស្វីតៗក្នុងបណ្ដាញសង្គមជាប្រចាំ។

ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះដែរ ដាវដាវ បានបង្ហាញពីសកម្មភាពដ៏រំភើបមួយ ក្រោយពីត្រូវបានគូស្នេហ៍ ប្រារព្ធពីធីខួបកំណើត ជូនឡើងយ៉ាងរ៉ូមែនទិក ក្រោមការតុបតែងដេគ័រយ៉ាងប្លែកភ្នែក និងមានពិធីជួបជុំអាហារពេលល្ងាចជាមួយគ្រួសារទៀតផង។

អ្វីដែលកាន់តែពិសេសនោះគឺ តារារូបនេះ ទទួលបានភាពកក់ក្ដៅ និងការផ្ដល់ស្រលាញ់ពីសំណាក់មិត្តប្រុស ហើយទទួលបានកាដូសុទ្ធតែនាឡិកាដៃម៉ាកប៊្រេនៗ មានតម្លៃជិត៦ពាន់ដុល្លារ ឯណោះ។ បន្ទាប់ពីឃើញរូបភាពទាំងនោះហើយ មានប្រិយមិត្តជាច្រើនសរសើរដល់ គូស្នេហ៍មួយគូនេះ និងប្រាថ្នាចង់បានស្នេហាផ្អែមល្ហែមបែបនេះទៀត៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ដាវដាវ និងមិត្តប្រុស
ដាវដាវ និងមិត្តប្រុស
ដាវដាវ និងមិត្តប្រុស
ដាវដាវ និងមិត្តប្រុស
ដាវដាវ ក្នុងថ្ងៃខួបកំណើត
ដាវដាវ ក្នុងថ្ងៃខួបកំណើត
ដាវដាវ ក្នុងថ្ងៃខួបកំណើត
ដាវដាវ ក្នុងថ្ងៃខួបកំណើត
ដាវដាវ និងមិត្តប្រុស ក្នុងថ្ងៃខួបកំណើត
ដាវដាវ និងមិត្តប្រុស ក្នុងថ្ងៃខួបកំណើត
ដាវដាវ និងមិត្តប្រុស ក្នុងថ្ងៃខួបកំណើត
ដាវដាវ និងមិត្តប្រុស ក្នុងថ្ងៃខួបកំណើត
កាដូដែល ដាវដាវ ទទួលបាន
កាដូដែល ដាវដាវ ទទួលបាន
ដាវ ដាវ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T