ភ្នំពេញៈ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ថា រថយន្តស៊េរីទំនើបរបស់និស្សិតបច្ចេក ទេសធនាគារជាតិ ដែលឆោឡោថាបាត់នោះ បានរកឃើញវិញហើយ តាមពិតបងប្អូនជីដូនមួយ យក។

លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានឲ្យដឹងផងដែរ ក្រោយពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ ភ្លាម កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ និងសាកសួរក្រុមគ្រួសារជនរងគ្រោះ ទើបដឹងកាពិតថា រថយន្តមួយគ្រឿងមិនបានបាត់នោះទេ គឺបងប្អូនជីដូនមួយជាអ្នកយកទៅជិះ។

ពាក់ព័ន្ធនឹងករណីនេះ មន្រ្តីនគរបាលក៏បានធ្វើការបន្ទោសទៅលើជនរងគ្រោះផងដែរ រថយន្តត្រូវបងប្អូនយកជិះ គួរតែទូរស័ព្ទសួរគ្នាឲ្យបានច្បាស់លាស់ មុននឹងឈានដល់ការដាក់ពាក្យបណ្តឹង ថាចោរលួច ដែលជាហេតុបំប៉ោងនូវស្ថានការណ៍ចលាចល និងអសន្តិសុខក្នុងមូលដ្ឋាន ខណៈ ដែលកម្លាំងសមត្ថកិច្ចកំពុងតែពង្រឹងយ៉ាងយកចិត្តទុកដាក់។

គួរបញ្ជាក់ថា និស្សិតនៅសាលាបច្ចេកទេស  ធនាគារជាតិ កញ្ញា សេរី សុភាវី អាយុ ២០ ឆ្នាំ រស់នៅ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានស្រែកឆោឡោ ខណៈនាងកំពុងអង្គុយហូបប្រហិតចៀន និង ពងទា កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ និងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដោយអះអាង ថា រថយន្ដរបស់ខ្លួនម៉ាក កាមរី ស៊េរី ២០០៧ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U 7576 ត្រូវបានចោរលួច៕

ដោយៈ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

និស្សិត បច្ចេកទេស ធនាគារជាតិ បាត់ រថយន្ដស៊េរី ទំនើប ខណៈកំពុងហូប ប្រហិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]