ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញខ្មោចកប៉ាល់មួយ ដែលមានអាយុកាលជាង៩៥ឆ្នាំ នៅក្បែរតំបន់ត្រីកោណប៊ឺមូដា

//s5.kh1.co/ab/ab1e9d0e842cf550ad8c167bf821a9b8c4fdcabe.jpg
បច្ចេកវិទ្យា

 ០២-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តំបន់ត្រីកោណប៊ឺមូដាគឺកន្លែង ដែលគេល្បីខាងគ្រោះថ្នាក់ និងហេតុភេទចម្លែកផ្សេងៗ។

អាមេរិក៖ នៅក្នុងឆ្នាំ១៩២៥ មនុស្សមួយចំនួនបានសង្ស័យថា កប៉ាល់ SS Cotopaxi បានបាត់ដាន នៅតំបន់ត្រីកោណប៊ឺមូដាដ៏គួរឲ្យខ្លាចជាទីបំផុត។ បើតាមក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា កប៉ាល់ដឹកទំនិញមួយនេះស្ថិតនៅក្នុងបាតសមុទ្រ ដែលមានចម្ងាយ៥៦គីឡូម៉ែត្រ ពីទីក្រុង St. Augustine នៃរដ្ឋផ្លរីដា នៅក្នុងតំបន់មួយដែលគេស្គាល់ថា The Bear Wreck។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Michael Barnette បានប្រទះឃើញខ្មោចកប៉ាល់នេះ​ តាំងពី១៥ឆ្នាំមុន ហើយលោកបានព្យាយាមកំណត់អត្តសញ្ញាណរបស់វា អស់មួយរយៈមកហើយ។ លោក Barnette គឺជាជីវវិទូមួយរូប នៅ  National Oceanic and Atmospheric Administration ហើយលោកក៏ជាអ្នកស្រាវជ្រាវឯករាជ្យមួយ ដែលបានកំណត់អត្តសញ្ញាណនៃកប៉ាល់និងយន្តហោះដែលបានលិច អស់ជាច្រើនផងដែរ។

កប៉ាល់ Cotopaxi ដែលលិចបាត់ នៅក្នុងបាតសមុទ្រ
កប៉ាល់ Cotopaxi ដែលលិចបាត់ នៅក្នុងបាតសមុទ្រ

កប៉ាល់ Cotopaxi គឺជាប៉ាល់ដឹកទំនិញ ដំណើរការដោយចំហាយទឹក ហើយវាបានចាប់ផ្ដើមធ្វើដំណើរនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩២៥ ដោយមានដឹកធ្យូង នៅពេលធ្វើដំណើរពីទីក្រុង Charleston រដ្ឋ South Carolina ឆ្ពោះទៅទីក្រុងហាវ៉ាណា ប្រទេសគុយបា។ បន្ទាប់មកទៀត វាក៏បានបាត់ខ្លួន ជាមួយមនុស្ស៣២នាក់ នៅលើកប៉ាល់នោះ។

លោក Barnette បានសង្ស័យអស់ជាច្រើនឆ្នាំថា កប៉ាល់ Cotopaxi បានលិចនៅតំបន់មួយដែលមានឈ្មោះថា The Bear Wreck ហើយការបញ្ជាក់របស់គាត់នឹងមានការចាក់បញ្ចាំងនៅថ្ងៃទី៩ ខែកុម្ភៈនេះ នៅលើកម្មវិធីទូរទស្សន៍ Science Channel ផងដែរ។

ផែនទីតំបន់ត្រីកោណប៊ឺមូដា
ផែនទីតំបន់ត្រីកោណប៊ឺមូដា

ការធ្វើដំណើររបស់កប៉ាល់នេះក៏អាចឆ្លងកាត់តំបន់ត្រីកោណប៊ឺមូដា ដែលលាតសន្ធឹងពីរដ្ឋផ្លរីដា ភាគខាងត្បូង រហូតដល់តំបន់ប៊ឺមូដា ចុះទៅព្រំប្រទល់ Puerto Rico។ តំបន់ត្រីកោណប៊ឺមូដាគឺល្បីខាងគ្រោះថ្នាក់ផ្សេងៗ ដូចជាការបាត់កប៉ាល់ឬយន្តហោះ ដែលមនុស្សមួយចំនួនជឿថា វាជាស្នាដៃរបស់មនុស្សភពផ្កាយ ទីក្រុងបាតសមុទ្រ Atlantis និងបុព្វហេតុជំនឿអរូបិយឬបាតុភូតពីធម្មជាតិផ្សេងៗ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T