Idol តូច រ៉ន ចាន់ឌីន កាន់តែលែងដូចមុន ពេលបានមើលវីដេអូនេះ (មានវីដេអូ)

//s5.kh1.co/69/6997bca88a5bff4bb1a4790199c91a39d3375ec3.jpg
តារា & កម្សាន្ដ

 ០២-កុម្ភៈ-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ម្សិលមិញនេះ រ៉នចាន់ឌីន បានបង្ហាញខ្លួនក្នុងកម្មវិធីប្រគំតន្រ្តី របស់ប៉ុស្ត៍ទូរទស្សន៍ហង្សមាសនៅឯខេត្ត ​ត្បូងឃ្មុំ គេឃើញថា ប្អូនស្រី រ៉ន ចាន់ឌីន មានការប្លែកខ្លាំង ដែលនាងបានបកស្រាយនូវបទចម្រៀង ញាក់កន្រ្តាក់អារម្មណ៍ចំនួនពីរបទ ដោយអមជាមួយនឹងក្រុមរាំ និងក្បាច់រាំប្លែកៗថែមទៀតផង។

ត្បូងឃ្មុំ៖ ប្អូនស្រី រ៉ន ចាន់ឌីន ជាបេក្ខជន ក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ ហើយជាក្មេងស្រីម្នាក់ ដែលទស្សនិកជន កោតសរសើរមិនដាច់ពីមាត់ អំពីទេពកោសល្យរបស់នាងថា នាងមានអាយុតិចពិតមែន តែសមត្ថភាពរបស់នាង ពិតជាអស្ចារ្យ ដោយនាងអាចបកស្រាយ​បទចម្រៀងបែបមរតកដើម បានយ៉ាងពីរោះ និងក្រអួនក្រអៅ មិនចាញ់តារាជើងចាស់ប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈថ្មីៗនេះ ក្មេងស្រីដែលមានស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺរូបនេះ ហាក់មានការគាំទ្រច្រើនពីទស្សនិកជន ដែលគេតែងឃើញ រូបគេ បង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ និងតាមការប្រគំតន្រ្តីតាមបណ្ដាខេត្តនានាផងដែរ។

ក្នុងនោះដែរ កាលពីយប់ ថ្ងៃទី ០១ ខែកុម្ភៈ ម្សិលមិញនេះ រ៉ន ចាន់ឌីន បានបង្ហាញខ្លួនក្នុងកម្មវិធីប្រគំតន្រ្តី​ភេសជ្ជៈ របស់ប៉ុស្ត៍ទូរទស្សន៍ហង្សមាសនៅឯខេត្ត ​ត្បូងឃ្មុំ គេឃើញថា ប្អូនស្រី រ៉ន ចាន់ឌីន មានការប្លែកខ្លាំង ដែលនាងបានបកស្រាយ នូវបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ចំនួនពីរបទ ដោយអមជាមួយនឹងក្រុមរាំ និងក្បាច់រាំប្លែកៗថែមទៀតផង។ ទាំងនេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលអំពី ការវិវត្តន៍ខ្លួនរបស់នាង ដែលធ្លាប់តែច្រៀបទបែបពីដើមសុភាពរម្យទម មកច្រៀងបទចម្រៀងបែបសម័យ ញាក់បានយ៉ាងល្អ៕

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

រូបភាព រ៉នចាន់ឌីន 
រូបភាព រ៉នចាន់ឌីន 
រូបភាព រ៉នចាន់ឌីន 
រូបភាព រ៉នចាន់ឌីន 
រូបភាព រ៉នចាន់ឌីន 
រូបភាព រ៉នចាន់ឌីន 
រូបភាព រ៉នចាន់ឌីន 
រូបភាព រ៉នចាន់ឌីន 
រូបភាព រ៉នចាន់ឌីន ក្នុងការប្រគុំតន្រ្តី
រូបភាព រ៉នចាន់ឌីន ក្នុងការប្រគុំតន្រ្តី
រ៉ន ចាន់ឌីន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T