គ្រូបង្រៀនក្រីក្រម្នាក់ រំជួលចិត្តដល់ស្រក់ទឹកភ្នែក​ដោយសារ​សិស្ស​ទិញស្បែកជើងថ្មីអោយ

//s5.kh1.co/74/747ac707a539a193bd76e6f74e03e3bbf8346e40.jpg
សង្គម

 ០១-កុម្ភៈ-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

ហ្វេសបុករបស់សាលារដ្ឋមួយដែលឈ្មោះថា Bellevue បានចែករំលែកនៅរឿងរ៉ាវរបស់គ្រូម្នាក់មានឈ្មោះថា Trey Payne

ហ្វេសបុករបស់សាលារដ្ឋមួយដែលឈ្មោះថា Bellevue បានចែករំលែកនៅរឿងរ៉ាវរបស់គ្រូម្នាក់មានឈ្មោះថា Trey Payne។ គាត់ជាគ្រូបង្វឹកផ្នែកកីឡា ថ្នាក់ទី៨។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គាត់មានស្បែកជើងកីឡាបាល់បោះមួយគូរ ដែលគាត់ស្រលាញ់ខ្លាំង តែក្រោយមកបានបាត់នៅក្នុងថ្នាក់រៀនដោយ​ពុំដឹង​មូលហេតុ។ ក្រោយមកទៀតដោយក្តីអាណិត និងស្រលាញ់លោកគ្រូក្រីក្រ ដែលគាត់គ្មានសមត្ថភាព​ទិញ​ស្បែកជើងថ្មី។ សិស្សនៅក្នុងថ្នាក់គ្រប់គ្នា បានប្រមូលថវិកាដើម្បីទិញស្បែកជើងថ្មីអោយគាត់ ដោយសរសេរសំបុត្រ​ដាក់អោយគាត់អានមុនពេលបើកមើលការដូរស្បែកជើង។  

https://s5.kh1.co/__image/w=650,h=461,q=100/2d/2df602b6d19fb9eeaf7eb26c82ab32d9a7d06e09.jpg
រូបភាពពេលបើកកាដូ
រូបភាពពេលបើកកាដូ

វាគ្រាន់ជាស្បែកជើងមួយគូរប៉ុណ្ណោះ តែបានធ្វើអោយលោកគ្រូរំជួលចិត្តរហូតស្រក់ទឹកភ្នែក ដោយសារតែគាត់ទទួល​នូវអារម្មរណ៍កក់ក្តៅដែលសិស្សផ្តល់ឲ្យ។

ក្រោយមកទៀតគាត់បានដោះវ៉ែនតាចេញ ហើយចាប់ផ្តើមស្រក់ទឹកភ្នែក។ សិស្សានុសិសរបស់គាត់ទាំងអស់បាន យល់ពីតម្លៃនៃទឹកចិត្តរបស់គាត់ដែលបានខិតខំបង្រៀនទូន្មាន និងអប់រំពួកគេ។ ជាចុងក្រោយគាត់បានបន្តថា ទាំងនេះគឺជាអ្វីដែលគាត់ចង់ឲ្យសិស្សយល់ពីតម្លៃនៃការផ្តល់អោយ៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T