ក្ដុកក្ដួលណាស់! ក្មេងតូចដ៏កំសត់ម្នាក់ ត្រូវគេបំបែកពីឪពុក ដោយសារឆ្លង «កូរ៉ូណាវីរុស» (មានវីដេអូ)

//s5.kh1.co/c5/c57534ca0c8f43f8a71980289301fbe9fe2ba003.png
បច្ចេកវិទ្យា

 ០១-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឪពុកយំអាណិតកូនដែលឆ្លង កូរ៉ូណាវីរុស ​​​ដែល​​​​​​​​​​​​​​​​​​ត្រូវគេបំបែកចេញ ទៅដាក់នៅឯកន្លែងដាច់ដោយឡែក

ចិន៖ ស្របពេលដែលជំងឺរលាកសួតប្រភេទថ្មី កំពុងផ្ទុះខ្លាំងនៅប្រទេសចិន ជាពិសេសនៅទីក្រុង វូហាន រដ្ឋាភិបាលចិនកំពុងរិះរកវិធីព្យាបាល និងបង្កើនការការពារដល់ប្រជាជនខ្លួន ព្រមទាំងបានឃុំខ្លួនប្រជាជនដែលមានផ្ទុកមេរោគឲ្យនៅដោយឡែកសិន។ ក្នុងនោះផងដែរ គេក៏ឃើញមានគ្រួសារមួយចំនួន ត្រូវបែកបាក់សមាជិក ជាបណ្ដោះអាសន្នសិនផងដែរ ដោយសារតែពួកគេមានផ្ទុកមេរោគប្រភេទថ្មីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅក្នុងចំណោមប្រជាជនជាង លាននាក់ដែលត្រូវបានរារាំងមិនឲ្យចាកចេញពីទីក្រុង ក្នុងនោះរួមមាន កុមារតូចដ៏កំសត់ម្នាក់  ដែលត្រូវគេបានបញ្ជូនទៅដាក់នៅកន្លែងដាច់ដោយឡែកពីគេផងដែរ។

យោងតាមឃ្លីបវីដេអូខ្លីមួយ ដែលបានបង្ហោះចែកចាយលើអុីនធឺណេត បានបង្ហាញពីភាពសោកសៅ និងសេចក្ដីអាណិតអាសូរ ​​​​​​​​​​​​​​​​​​​របស់លោកឪពុកម្នាក់ជាខ្លាំង ខណៈពេលដែលលោក កំពុងសម្លឹងមើលកូន តាមរយៈបង្អួចកញ្ជក់ ហើយពេលនោះទារកតូច ហាក់លាដៃចង់ឱបឪពុក ទើបធ្វើឲ្យបុរសដែលជាឪពុកទប់ទឹកភ្នែកមិនបានហើយក៏ដើរចេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ឪពុក និងកូន
ឪពុក និងកូន

តាមរយៈវីដេអូនេះដែរ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានបង្ហាញការចូលចិត្ត ព្រមទាំងបានចែករំលែកតៗគ្នា។ ប៉ុន្តែ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានបញ្ចេញមតិផ្ទាល់ខ្លួន ដោយលើកឡើងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«គាត់សុខចិត្តស្លាប់ជាមួយក្មេងតូចនេះ ប្រសិនបើគាត់ជាឪពុក»។

គួររម្លឹកថា កាលពីម្សិលមិញនេះ អង្គការសុខភាពពិភពលោក ដែលហៅកាត់ថា (WHO) បានប្រកាសអាសន្នជំុវិញករណីវីរុសឆ្លងដ៏កាចសាហាវនេះ ព្រមទាំងបានបង្ហាញការព្រួយបារម្ភពីសុខភាពប្រជាជន ទូទាំងពិភពលោកផងដែរ៕

មានវីដេអូខាងក្រោម៖

ឪពុក និងកូន
ឪពុក និងកូន
ឪពុក និងកូន
ឪពុក និងកូន
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T