សម្រាប់អ្នកចូលចិត្តកាហ្វេ! នេះជាហតុផលដែលគួរប្រយ័ត្ន

//s5.kh1.co/61/61012b3aa795e0c41f8294c2969320fda59c5f82.jpg
នារី

 ០១-កុម្ភៈ-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា កាហ្វេអ៉ីនមានភាពវិជ្ជមានដល់សុខភាព តែក៏មានផលប៉ះពាល់មួយចំនួនដែរ

យោងតាម អង្គការសុខភាពពិភពលោក (WHO) ជាតិកាហ្វេអ៊ីនគឺជាផ្នែកនៃសារធាតុមួយដែលត្រូវបានប្រើ​ជា​ទូទៅ​​​នៅលើពិភពលោក។ ហើយវាជាការពិតដែលថាការទទួលជាតិកាហ្វេអ៊ីន​ជាប្រចាំអាចជះឥទ្ធិពលវិជ្ជមាន​ដល់សុខភាព តែមានផលប៉ះពាល់មួយចំនួនដែរ។
ផលរំខាននៃការទទួលទានជាតិកាហ្វេអ៊ីនគឺជាប្រធានបទសម្រាប់ការស្រាវជ្រាវថ្មីដែលលោក Harry Prapavessis ប្រធានមន្ទីពិសោធន៍ចិត្តវិទ្យាផ្នែកសុខភាពនៅសាកលវិទ្យាល័យវេស្ទើននៅ Ontario ប្រទេសកាណាដា​ថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រោគសញ្ញាដូចជាការថប់ ការញ័រខ្លួនប្រាណ ហើយជាការពិត វាដោយសារការទទួលទានជាតិកាហ្វេអ៊ីនរាល់ថ្ងៃ។

មន្ត្រីសុខាភិបាលអាមេរិកបានណែនាំថាការទទួលទានកាហ្វេ៤ទៅ៥ពែងតូចៗ គឺជាការទទួលទានដែលមាន​សុវត្ថិភាព។

ទោះជាយ៉ាងណាក៏ដោយមនុស្សមួយចំនួនញៀននឹងជាតិកាហ្វេអ៊ីនច្រើនជាងអ្នកដទៃ ហើយរោគសញ្ញា​ខាងក្រោម​នេះ​អាចបង្ហាញពីជាតិកាហ្វេអ៊ីនច្រើនពេក៖

  1. គេងមិនលក់
  2. ឈឺក្បាល
  3. បង្កើនចង្វាក់បេះដូង
  4. ការថប់អារម្មណ៍
  5. បញ្ហាក្រពះ
  6. ញ័រសាច់ដុំ៕
Nget Sovanmaly
កូនផ្កាយ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T