​រដ្ឋាភិបាលចិន​ប្រើ​ប្រាស់ដ្រូន​ ដើម្បីតាមដានអ្នកដែលចេញទៅទីសាធារណៈអត់ពាក់ម៉ាស (មានវីដេអូ)

//s5.kh1.co/91/91e4b766db0215cff310efb5e0d85b58bad9068b.jpg
បច្ចេកវិទ្យា

 ០១-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាភិបាលចិន​ប្រើ​ប្រាស់ដ្រូន​ ដើម្បីទៅពន្យល់ប្រជាជនឱ្យពាក់ម៉ាសការពារវីរុសកូរ៉ូណា

ចិន៖ ​ខណៈពេល​ជំងឺរលាកសួតដែលបង្កឡើងដោយវីរុសកូរ៉ូណាកំពុងតែរីករាលដាលពាសពេញប្រទេសចិន និងបានសម្លាប់មនុស្ស​រួមទាំងអ្នកឆ្លង​កាន់តែច្រើនឡើង ពេលនេះរដ្ឋាភិបាលចិនបានចាប់ផ្តើម​ចេញវិធានការថ្មីមួយ ដោយប្រើប្រាស់ដ្រូន ដើម្បីទៅពន្យល់និងអប់រំប្រជាជនឱ្យពាក់ម៉ាសជាប់ជានិច្ច ក្នុងន័យទប់ស្កាត់ការ​ចម្លងវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដ្រូនថតសកម្មភាពអ្នកដែលអត់ពាក់ម៉ាស
ដ្រូនថតសកម្មភាពអ្នកដែលអត់ពាក់ម៉ាស

​ដ្រូនជាច្រើននឹងបានបង្ហោះ​នៅតាមទីជនបទនិងដងផ្លូវក្នុងទីក្រុង ​ដើម្បីក្រើនរំ​ឮកប្រជាជនទាំងអស់ឱ្យពាក់ម៉ាស​មិនថានៅក្នុងផ្ទះឬពេលទៅទីប្រជុំជន។ ​យោងតាមគេហទំព័រសារព័ត៌មាន Global Times របស់ប្រទេសចិនបានឱ្យដឹងថា ​​ដ្រូនទាំងអស់​សុទ្ធតែមានបំពាក់​ឧបករណ៍បំពងសំឡេងរួមទាំងមានកាមេរ៉ា ​ដើម្បីនិយាយជាមួយប្រជាជន និងពន្យល់ពួកគាត់ឱ្យពាក់ម៉ាសការពារវីរុសដែលកំពុងរីករាលដាលនេះ។

ដ្រូនថតសកម្មភាពអ្នកដែលអត់ពាក់ម៉ាស
ដ្រូនថតសកម្មភាពអ្នកដែលអត់ពាក់ម៉ាស

សូមបញ្ជាក់ផងដែរថា វិធានការណ៍ល្បាតដោយដ្រូននេះត្រូវបានធ្វើឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសអាសន្ន​​ ដោយសារតែវីរុស​កូរ៉ូណាបានឆក់យកអាយុជីវិតមនុស្សជាង ២​៥៩ នាក់ និងអ្នកឆ្លង​​ជាង១១៧៩១ នាក់ផ្សេងទៀត។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានព្រមានថា​ ​ម៉ាសមិនមានប្រសិទ្ធភាព១០០% ក្នុងការការពារ​ពី​វីរុសនេះទេ ​អ្វីដែលសំខាន់​គឺយើងត្រូវលាងដៃឱ្យបានញឹកញាប់ ព្រោះវាជាវិធីសាស្ត្រមួយ​ដែលមានប្រសិទ្ធភាពបំផុត៕

សូមទស្សនាវីដេអូខាងក្រោម៖

​វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T