ក្រុមហ៊ុន vivo នាំម្ចាស់ហាងទូរស័ព្ទ ១០០នាក់ ទៅទស្សនកិច្ចប្រទេសជប៉ុន ១សប្ដាហ៍!

//s5.kh1.co/31/3150993713624659fbb6dc9f56322af1387e8645.jpg
បច្ចេកវិទ្យា

 ៣១-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនទូរសព្ទដៃ vivo បានរៀបចំដំណើរកម្សាន្តបែបគ្រួសារដល់ម្ចាស់ហាងចំនួន១០០នាក់ និងគ្រួសាររបស់ពួកគាត់ទៅទស្សនាលំហែកាយប្រទេសជប៉ុន។

ភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទដៃ vivo មិនត្រឹមតែជាក្រុមហ៊ុនទូរស័ព្ទដៃឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ តែក្រុមហ៊ុនឈានមុខគេនេះក៏ជាក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់ចំពោះដៃគូពាណិជ្ជកម្មរបស់ខ្លួនជានិច្ច ពិសេសបង្កើតកម្មវិធីលើកទឹកចិត្តយ៉ាងអស្ចារ្យដល់ដៃគូពាណិជ្ជកម្មដែលមានសកម្មភាពលេចធ្លោនៅលើទីផ្សារកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន

ជាក់ស្តែងកាលពីពេលថ្មីៗនេះក្រុមហ៊ុនទូរសព្ទដៃ vivo បានរៀបចំដំណើរកម្សាន្តបែបគ្រួសារដល់ម្ចាស់ហាងចំនួន១០០នាក់ និងគ្រួសាររបស់ពួកគាត់ទៅទស្សនាលំហែកាយនៅប្រទេសឋានសួគ៌ គឺប្រទេសជប៉ុន។
ដំណើរកម្សាន្តនេះចាប់ផ្ដើមនៅថ្ងៃទី ០៨ មករា ដោយចាប់ផ្ដើមពីប្រទេសកម្ពុជា និងចេញទៅប្ដូរជើងយន្តហោះនៅទីក្រុងហុងកុង មុននឹងបន្តដំនើរផ្ទាល់ពីហុងកុង ទៅទីក្រុងតូក្យូ រាជធានីប្រទេសជប៉ុន។

ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន

ដំនើរកម្សាន្តដ៏ពិសេសនេះចាប់ផ្តើមពីការទៅលេងកម្សាន្តនៅចម្ការស្ត្រប៊ើរី និងទំពាំងបាយជូរ រួចបន្តទៅជិះទូកលេងកម្សាន្តនៅបឹង “អាស៊ិ” (Ashi) និងទស្សនាបឹង “អូឈីណូហាកាយ” ដែលជាបឹងរលាយពីភ្នំទឹកកក “ហ្វូជី” មុននឹងបន្តទៅសាកល្បងស្លៀកសម្លៀកបំពាក់បែបប្រពៃណីជប៉ុន និងទទួលទានអាហារពេលល្ងាចជាមួយក្ដាមយក្សដ៏ឈ្ងុយឆ្ងាញ់ ហើយសម្រាកបន្ធូរអារម្មណ៍ដោយការត្រាំទឹករ៉ែធម្មជាតិនៅសណ្ឋាគារដែលប្រតិភូយើងស្នាក់នៅជុំគ្នា។ ថ្ងៃស្អែកបន្ទាប់ ប្រតិភូ vivo បានបន្តដំណើរដោយចាប់ផ្ដើមពីការទស្សនាព្រៃឫស្សី Kamakura Baoguo រួចទៅទស្សនាវិហារបុរាណជប៉ុនដ៏ល្បីល្បាញឧទ្យាន “យូកូហាម៉ាសាន់ស៊ី” ពិភពបាតសមុទ្រ Sumida Aquarium ជិះកប៉ាល់គយគន់ទេសភាពទីក្រុងតូក្យូ Tokyo Bay Cruise មុននឹងបញ្ចប់ដោយការទទួលទានអាហាររាត្រីសមោសរ Gala Dinner ជុំគ្នា។

ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន

ក្រុមហ៊ុន vivo មានសេចក្ដីសោមនស្សដែលបានធ្វើជាដៃគូសហការដ៏ល្អជាមួយម្ចាស់ហាងនានា ដើម្បីផ្ដល់នូវទូរសព្ទដៃដែលមានតម្លៃសមរម្យ ហើយបើធៀបនឹងទូរសព្ទដទៃដែលមានតម្លៃប្រហាក់ប្រហែលស្មាតហ្វូន vivo ពិតជាមានសមត្ថភាពខ្ពស់ មានការរចនាប្លែកស្អាត បច្ចេកវិទ្យាកាន់តែជឿនលឿន និងសំបូរបែបសម្រាប់មនុស្សសម័យថ្មី៕

ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T