អបអរសាទរ! បុរសម្នាក់ជាពីជំងឺរលាកសួតប្រភេទថ្មី ក្រោយធ្វើរឿងសាមញ្ញមួយនេះរយៈពេល ៦ ថ្ងៃ

//s5.kh1.co/84/84bc1fad433b528977a240bcb39b500f5e4b2b8e.jpg
សង្គម

 ៣១-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

បុរសវ័យ ៤៩ ឆ្នាំម្នាក់ ជាពីជំងឺរលោកសួតប្រភេទថ្មី ក្រោយធ្វើរឿងសាមញ្ញមួយនេះរយៈពេល ៦ ថ្ងៃ

ចិន៖ យោងតាមសារព័ត៌មានមួយរបស់ចិន បានរាយការណ៍ថាអ្នកជំងឺវ័យ ៤៩ ឆ្នាំម្នាក់ដែលគេធ្វើរោគវិនិច្ឆ័យឃើញថាមានឆ្លងវីរុសកូរ៉ូណាធ្ងន់ធ្ងរ ពេលនេះបានជាសះស្បើយទាំងស្រុងហើយ ក្រោយទទួលបានការព្យាបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកជំងឺដែលគេស្គាល់ឈ្មោះថា Chen គឺជាឈ្មួញជួញដូរសត្វបក្សី ដែលបានធ្វើដំណើរទៅទីក្រុង វូហាន កំឡុងខែតុលា ឆ្នាំ ២០១៩។ ហើយក្រោយត្រលប់មកដល់ទឹកដីកំណើតរបស់លោកវិញក្នុងខេត្ត ជាំងស៊ី  ​​​​​​​​​​​​​​​​​​​នៅថ្ងែទី ២ ខែមករា ឆ្នាំ ២០២០ ក៏ស្រាប់តែកើតមានអាការស្រដៀងនឹងអ្នកឆ្លងវីរុសកូរ៉ូណា ដូចជាក្អក និងគ្រុនក្ដៅជាដើម។ ក្រោយអាការរបស់លោកកាន់តែធ្វើទុក្ខខ្លាំងឡើង លោក Chen ត្រូវបានគេបញ្ជូនទៅពិនិត្យសុខភាពនៅឯមន្ទីពេទ្យ។ បន្ទាប់ពីពិនិត្យរួចរាល់លោក Chen ត្រូវបានគេរកឃើញថា បានឆ្លងមេរោគធ្ងន់ធ្ងរ ដែលបង្កឲ្យដើមទ្រូងរបស់លោកមានអាការតឹងថប់ពិបាកដកដង្ហើម ដែលគេសន្និដ្ឋានលោកមានជំងឺរលាកសួតប្រភេទថ្មី។

លោក Chen ទទួលបានការត្រួតពិនិត្យសុខភាពជាបន្តបន្ទាប់ ហើយរហូតដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ លោកត្រូវបានគេបញ្ជូនឲ្យទៅសម្រាកនៅកន្លែមួយដាច់ឆ្ងាយពីតំបន់ដែលមានមនុស្សអ៊ូអរ។

ដោយសារតែអាការគ្រុនក្ដៅខ្លាំងពេក អ្នកជំងឺវ័យ ៤៩ ឆ្នាំរូបនេះ បានបរិភោគទឹកធម្មតា ២៥ លីត្រក្នុងមួយថ្ងៃ ចំនួន យប់ ថ្ងៃ។ ហើយនៅថ្ងៃទី ២៦ ខែឆ្នាំដដែល លោកបានពិនិត្យសុខភាពម្ដងទៀតហើយលទ្ធផលមិនគួរឲ្យជឿ បានរកឃើញថាលោក Chen បានជាសះស្បើយទាំងស្រុងពីជំងឺមួយនេះ ព្រមទាំងអាចចាកចេញពីមន្ទីពេទ្យបាន។

ជាចុងក្រោយមុនពេលចាកចេញ លោក Chen  បានចែកអំណោយដល់បុគ្គលិកពេទ្យ ព្រមទាំងថ្លែងអំណរគុណចំពោះការមើលថែរូបគាត់យ៉ាងយកចិត្តទុកដាក់កន្លងមក៕

លោក  Chen នៅឯមន្ទីពេទ្យ
លោក  Chen នៅឯមន្ទីពេទ្យ
លោក  Chen នៅឯមន្ទីពេទ្យ
លោក Chen នៅឯមន្ទីពេទ្យ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T