ពិតជាពិសេសមែន! បញ្ញាសិប្បនិម្មិត AI អាចផលិតថ្នាំ សម្រាប់ព្យាបាលមនុស្ស លើកដំបូងបំផុត

//s5.kh1.co/2a/2ae0d6e464483871757d71da41074e2433cf9402.gif
បច្ចេកវិទ្យា

 ០២-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គេរំពឹងទុកថា នៅថ្ងៃខាងមុខ AI អាចនឹងផលិតថ្នាំប្រភេទថ្មីៗ ដើម្បីព្យាបាលមនុស្ស កាន់តែច្រើនផងដែរ។

អង់គ្លេស៖ ម៉ូលេគុលថ្នាំបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត AI នឹងត្រូវប្រើ ក្នុងការសាកល្បងមនុស្សនៅលើពិភពលោកដំបូងគេ។ វាត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនអង់គ្លេស Exscientia និងក្រុមហ៊ុនឱសថជប៉ុន Sumitomo Dainippon Pharma។ ថ្នាំនេះនឹងត្រូវបានប្រើ ដើម្បីព្យាបាលអ្នកជំងឺដែលមានភាពវង្វេងវង្វាន់។ ជាធម្មតា ការអភិវឌ្ឍថ្នាំត្រូវចំណាយពេលប្រហែល៥ឆ្នាំ ដើម្បីទទួលបានការប្រើសាកល្បង ប៉ុន្តែថ្នាំរបស់បញ្ញាសិប្បនិម្មិត AI ត្រូវការពេលតែ១២ខែតែប៉ុណ្ណោះ។ លោកសាស្ត្រាចារ្យ Andrew Hopkins នាយកប្រតិបត្តិ Exscienta បានលើកឡើងថា វាជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការរកឃើញថ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកសាស្ត្រាចារ្យ Andrew Hopkins 
លោកសាស្ត្រាចារ្យ Andrew Hopkins 

លោកបានប្រាប់សារព័ត៌មាន BBC ថា យើងធ្លាប់បានឃើញ AI ធ្វើរោគវិនិច្ឆ័យអ្នកជំងឺ វិភាគទិន្នន័យ និងការស្កេនផ្សេងៗ ប៉ុន្តែលើកនេះ គេបានប្រើប្រាស់ AI ដើម្បីបង្កើតថ្នាំប្រភេទថ្មី ដោយផ្ទាល់។ សាស្ត្រាចា្យ Hopkins បានមានប្រសាសន៍ទៀតថា មានការសម្រេចចិត្តរាប់ពាន់លាន ដើម្បីរកម៉ូលេគុលដ៏ត្រឹមត្រូវ ហើយវាជាការសម្រចចិត្តដ៏ធំធេង ក្នុងការផលិតថ្នាំមួយ។ ថ្នាំដំបូងនឹងចូលក្នុងដំណាក់កាលទី១ នៃការសាកល្បង នៅក្នុងប្រទេសជប៉ុន ហើយបើសិនជាទទួលបានជោគជ័យ វានឹងត្រូវបានគេយកទៅសាកល្បងបន្ត នៅលើពិភពលោកបន្ថែមទៀត។

ថ្នាំដំបូងនឹងចូលក្នុងដំណាក់កាលសាកល្បងទី១ ក្នុងប្រទេសជប៉ុន ហើយនឹងបន្តទៅកាន់ពិភពលោកបន្ថែមទៀត 
ថ្នាំដំបូងនឹងចូលក្នុងដំណាក់កាលសាកល្បងទី១ ក្នុងប្រទេសជប៉ុន ហើយនឹងបន្តទៅកាន់ពិភពលោកបន្ថែមទៀត 

ក្រុមហ៊ុននេះបានកំពុងធ្វើការទៅលើថ្នាំ ដែលមានសក្ដានុពលសម្រាប់ការព្យាបាលជំងឺមហារីកនិងជំងឺបេះដូង ហើយសង្ឃឹមថា នឹងមានម៉ូលេគុលមួយផ្សេងទៀត សម្រាប់ការធ្វើតេស្តព្យាបាលនៅចុងឆ្នាំនេះ។ សាស្ត្រាចារ្យ Hopkins បានបន្តទៀតថា ឆ្នាំនេះគឺជាឆ្នាំដំបូង ដែលមានថ្នាំបង្កើតឡើងដោយ AI ប៉ុន្តែនៅចុងទសវត្សរ៍នេះ ថ្នាំថ្មីៗទាំងអស់អាចនឹងត្រូវបានបង្កើតឡើងដោយ AI៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T