ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ ហ្វា ហ្វា ដែលបច្ចុប្បន្ននាងគឺជាគូស្នេហ៍របស់ នាយ ចឺម ដែលជាតារាចម្រៀង និង តារាកំប្លែង កំពុងល្បីក្នុងពេលបច្ចុប្បន្ននេះ ។ ហ្វា ហ្វា ពេលនេះ នាងកំពុងតែត្រៀមខ្លួន ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី បរវកញ្ញាចក្រវាល ឆ្នាំ ២០២០ នេះ ដែលបេក្ខនារីរូបណាម្នាក់ បានគ្រងមកុដ និងត្រូវតំណាងឲ្យស្ត្រីកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ហ្វា ហ្វា នាងក៏ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធីលំដាប់អន្តរជាតិរួចមកហើយ ដែលនាងក៏ជាអតីត បវរកញ្ញាដែលតំណាងជាតិឲ្យកម្ពុជាក្នុងការទៅប្រកួត Miss Cosmos World កាលពីឆ្នាំ ២០១៨ ហើយនាងបានចូលដល់ Top៨ ក្នុងកម្មវិធី Miss Cosmos World ២០១៨ ក្នុងវគ្គ សំណួរ និង ចម្លើយ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបច្ចុប្បន្ននេះ នាងក៏ជាតារាសម្ដែងស្រីមួយរូបផងដែរ ។
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ ថានាងកំពុងតែត្រៀមខ្លួន ដើម្បីចូលរួមប្រកួតប្រជែង ក្នុងកម្មវិធី បរវកញ្ញាចក្រវាល ឆ្នាំ ២០២០ ដែល និងត្រូវចាប់ផ្ដើមប្រកួតក្នុងពេលឆាប់ៗនេះ តែក្នុងគណនី ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងបានពោលពាក្យថា៖
ហ្វា ហ្វា សូមជូនពរខ្លួនឯង សម្រេចបំណងប្រាថ្នា ក្នុងឆ្នាំ ២០២០ នេះ ហើយក៏សូមអរគុណបងប្អូនទាំងអស់សម្រាប់ក្តីស្រឡាញ់និងបន្តគាំទ្រប្អូន Wishing myself in this 2020 thanks for your love all and still continue to support me
សូមទស្សនារូបភាពខាងក្រោម៖





