បែកធ្លាយ Zidane ជាបេក្ខភាព ដែលនឹងដឹកនាំក្រុមជម្រើសជាតិមួយនេះ​ នៅពេលអនាគត

//s5.kh1.co/23/238cd49199b60ca89acf3b1ec8ea27dcb23728f6.jpg
កីទ្បា

 ៣១-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជម្រើសជាតិបារាំងនឹងយក Zidane ទៅដឹកនាំបើសិនជា Deschamps ចាកចេញ

បារាំង៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំងលោក Noel Le Great ចង់បានលោក Zinedine Zidane ទៅជំនួសលោក Didier Deschamps ក្នុងតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតបារាំង នៅពេលណាមួយ ឬអាចនៅពេលបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup 2022។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zinedine Zidane 
លោក Zinedine Zidane 
លោក Didier Deschamps
លោក Didier Deschamps

តាមពិតទៅលោក Zinedine Zidane ក៏ធ្លាប់មានទំនាក់ទំនងក្នុងការមកដឹកនាំក្រុមមាន់គកបារាំងផងដែរ ប៉ុន្តែលោកបានសម្រេចចិត្តទៅដឹកនាំ Real Madrid ជាថ្មីកាលពីឆ្នាំមុន។ ជាមួយគ្នានេះ គ្រូបង្គោលរបស់ក្រុមបារាំងបច្ចុប្បន្នលោក Didier Deschamps ដែលចូលកាន់តំណែងតាំងពីឆ្នាំ២០១២ ទើបតែបន្តកុងត្រាកាលពីខែមុនដែលមានសុពលភាពរហូតដល់បញ្ចប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។

ប្រធានសហព័ន្ធកីឡាបាទាត់បារាំងលោក Le Great បានប្រាប់ Canal+ ថា៖

នៅថ្ងៃមួយដែល Didier សម្រេចចិត្តថាចាកចេញ ឬកុងត្រារបស់គេមិនត្រូវបានបន្ត ហើយបើសិនជាពេលនោះ Zidane នៅទំនេរច្បាស់ណាស់ Zidane នឹងទទួលការងារមួយនេះ។

Noel Le Great
លោក Noel Le Great
លោក Noel Le Great

សមិទ្ធិផលដ៏ធំបំផុតដែលលោក Deschamps សម្រេចបានក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំង គឺជួយឲ្យក្រុមរហស្សនាមមាន់គកឈ្នះពាន FIFA World Cup 2018។

Deschamps និង Zidane កាលពីនៅជាកីឡាករធ្លាប់ជួយឲ្យក្រុមជម្រើសជាតិរបស់ពួកគេ បារាំងគ្រងតំណែងជើងឯក FIFA World Cup 1998 ជាមួយគ្នា។

គួរឲ្យដឹងផងដែរថា Zidane គឺជាគ្រូបង្វឹកដែលជោគជ័យមួយរូបក្នុងការដឹកនាំ Real Madrid ដោយលោកធ្លាប់ឈ្នះពាន UEFA Champions League ចំនួន៣ដងក្នុងការដឹកនាំលើកទីមួយ មុននឹងត្រឡប់មកដឹកនាំលើកទី២ ឈ្នះពាន La Liga កាលពីឆ្នាំមុន៕

លោក Zinedine Zidane ជាមួយពាន UCL 
លោក Zinedine Zidane ជាមួយពាន UCL 

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T