វីរុសកូរ៉ូណាថ្មីរាតត្បាតខ្លាំងឡើង អង្គការសត្វព្រៃទទូចឲ្យឈប់ជួញដូរ និងបរិភោគសត្វព្រៃ!

//s5.kh1.co/4d/4d2b843eb03da8f3c904e954c6a6d2288ccb3b2a.jpg
នារី

 ៣១-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​បាន​អំពាវ​នាវ​​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការ​ជួញ​ដូរ និង​បរិភោគ​សាច់​ព្រៃ​គ្រប់​ប្រភេទ ក្រោយវីរុសកូរ៉ូណាថ្មីរាតត្បាតខ្លាំងឡើង។

អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​បាន​អំពាវ​នាវ​​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការ​ជួញ​ដូរ និង​បរិភោគ​សាច់​ព្រៃ​គ្រប់​ប្រភេទ។ សេចក្តី​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៃ​វីរុស​កូរ៉ូណា​ថ្មី ហើយ​ស្រប​ពេល​ដែល​អ្នក​ស្រាវ​ស្រាវ​សន្និដ្ឋាន​ថា វីរុស​កូរ៉ូណា​ថ្មី​មាន​ប្រភព​ពី​ការ​បរិភោគ​សាច់​សត្វ​ព្រៃចេញ​ពី​ទីផ្សារ​លក់​សត្វ​ព្រៃនៅ​ទីក្រុង​វូហាន ប្រទេស​ចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការ​សម្ព័ន្ធ​មិត្តសត្វ​ព្រៃ​បាន​បញ្ជាក់​ថា ទោះ​ជា​សត្វ​ព្រៃ​នោះ​ស្លាប់ ឬ​រស់​ក៏​ដោយ យើង​មិន​ត្រូវ​បរិភោគ​នោះ​ទេ ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​បាន។ ការ​បរិភោគ​សាច់​សត្វ​ព្រៃ​ត្រូវ​គេ​កំណត់​អត្ដសញ្ញាណ​បាន​ថា គឺ​ជា​មូលហេតុ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណាថ្មី ហើយ​ការ​បរិភោគ​សាច់​សត្វ​ព្រៃ​ក៏​ជា​ដើម​ហេតុ​នៃ​ជំងឺ SARS និង​ជំងឺ Ebola ដ៏​កាច​សាហាវ។

ក្នុងនោះកញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃបាន​បញ្ជាក់​ថា ដរាប​ណា​ការ​ជួញ​ដូរ​សត្វ​ព្រៃ​នៅ​កម្ពុជា​នៅតែ​បន្ត ហានិភ័យ​ចំពោះ​សុខភាព​ប្រជាជន​កម្ពុជា​នៅ​តែ​បន្ត​ដូច​គ្នា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T