ដូចកូនភ្លោះពេល ស៊ឹម សូលីកា និងកូនស្រី តែងខ្លួនដូចគ្នាបែបនេះ

//s5.kh1.co/bf/bf5052fb49d3cccb300d56c5f25f1c4e677dd965.jpg
តារា & កម្សាន្ដ

 ៣១-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គួរឲ្យសរសើរ! សម្រស់ម្ដាយកូន ស៊ឹម សូលីកា ស្រស់ស្អាតមិនចាញ់គ្នា ពេលគ្រងក្នុងឈុតខ្មែរបែបនេះ ធ្វើឲ្យហ្វេនៗចង់ច្រឡំ ស្មានតែជាកូនភ្លោះ

ភ្នំពេញ៖ ទោះជា អ្នកនាង ស៊ឹម សូលីកា ដែលជាអតីតពិធីការិនី ជើងចាស់មួយរូប មិនបានប្រឡូក​ក្នុងវិស័យសិល្បៈដូចមុនក្ដី តែតារាស្រីរូបនេះ បានធ្វើឲ្យប្រិយមិត្តរាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ជីវិតគ្រួសារមួយ ដែលពោរពេញដោយក្ដីសុខ ជាមួយស្វាមី និងកូនស្រីបណ្ដូលចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿយៗ ស៊ឹម សូលីកា តែងបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពី ពេលវេលាជួបជុំគ្នាជាមួយគ្រួសារជានិច្ច។ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ ស៊ឹម សូលីកា​ បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយកូនស្រី ក្នុងការរៀបចំតុបតែងខ្លួន ក្នុងស្ទាយ៍ដូចគ្នាបេះបិទ។ 

ក្នុងនោះដែរ ម្ដាយកូនទាំង២នេះ បានស្លៀកក្នុងឈុតសម្លៀកបំពាក់បែបសុភាពនារីខ្មែរ សំពត់ហូលផាមួង អមដោយគ្រឿងអលង្ការពេជ្រ ចែងចាំងទាំង២នាក់តែម្ដង។ តាមរយៈរូបភាពទាំងនោះដែរ តារាស្រីរូបនេះ និងកូនស្រី មានស្នាមញញឹមស្រស់ប្រិមប្រិយទាំង២នាក់ និងត្រូវបានហ្វេនៗចង់ច្រឡំ ស្មានតែកូនភ្លោះថែមទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖​

គ្រួសាររបស់ ស៊ឹម សូលីកា
គ្រួសាររបស់ ស៊ឹម សូលីកា
គ្រួសាររបស់ ស៊ឹម សូលីកា
គ្រួសាររបស់ ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
កូនស្រី សូលីកា
កូនស្រី សូលីកា
កូនស្រី សូលីកា
កូនស្រី សូលីកា
សូលីកា និងកូនស្រី
សូលីកា និងកូនស្រី
សូលីកា និងកូនស្រី
សូលីកា និងកូនស្រី
ស៊ឹម សូលីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T