រន្ធត់ចិត្តណាស់ ក្មួយ កែវ សុបញ្ញា ស្លាប់ទាំងវ័យក្មេង

//s5.kh1.co/91/918c306c9c1d696d5193b4e8078fe08d611f3d3e.jpg
តារា & កម្សាន្ដ

 ៣១-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចូលរួមសោកស្ដាយចំពោះ កែវ សុបញ្ញា ដែលបានបាត់បង់ក្មួយប្រុសជាទីស្រលាញ់ ដោយសារតែ គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្មីៗនេះ។

ភ្នំពេញកាលពីព្រឹកមិញនេះ តារាចម្រៀងដែលជាអតីតបេក្ខជនកម្មវិធី The Voice Cambodia រដូវកាលទី១និងជាតារាចម្រៀងប្រចាំផលិតកម្ម We Production កញ្ញា កែវ សុបញ្ញា បានរៀបរាប់យ៉ាងក្ដុកក្ដួលនៅលើគណនីហ្វេសប៊ុករបស់កញ្ញាផ្ទាល់ អំពីដំណឹងមរណភាពរបស់ក្មួយប្រុស ដែលបានបាត់បង់ជីវិតទាំងវ័យក្មេងដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដោយក្នុងនោះកញ្ញា កែវ សុបញ្ញា និយាយថាសុខចិត្តកាត់អាយុខ្លួនឯង ក៏ព្រមឲ្យតែបានជីវិតក្មួយប្រុសជាទីស្រលាញ់ត្រឡប់មកវិញ និងបានរៀបរាប់យ៉ាងដូច្នេះទៀតថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៅអោយបានសុខណាកូនណាកើតមកជាតិក្រោយកុំអោយភ័ព្វដូចជាតិនេះទៀតណា កូនណាក្មួយខ្ញុំស្លូតណាស់លោកអើយមិនចេះមាត់កអីទេ មួយជុំហានដល់ផ្ទះហើយមិចធ្វើចឹងដាក់ក្មួយខ្ញុំមិចក៏យកក្មួយខ្ញុំទៅចឹងទេវតាលោកអើយមិចក៏យកក្មួយខ្ញុំទៅចឹងអោយក្មួយខ្ញុំវិញមក កាត់អាយុខ្ញុំក៏ព្រមដែល។

ក្រោយពីនេះ ក៏ឃើញមានតារាសិល្បៈ និងហ្វេនៗរបស់កញ្ញាជាច្រើន បាននាំគ្នា Share ចូលរួមសោកស្ដាយចំពោះដំណឹងដ៏ក្រៀមក្រំមួយនេះ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផងដែរ។

រូបភាព កែវសុបញ្ញា
រូបភាព កែវសុបញ្ញា
រូបភាព កែវសុបញ្ញា
រូបភាព កែវសុបញ្ញា
រូបភាព កែវសុបញ្ញាដែលបានផុសរៀបរាប់
រូបភាព កែវសុបញ្ញាដែលបានផុសរៀបរាប់
រូបភាព កែវសុបញ្ញាជាមួយក្មួយ
រូបភាព កែវសុបញ្ញាជាមួយក្មួយ
រូបភាព កែវសុបញ្ញា
រូបភាព កែវសុបញ្ញា
កែវ សុបញ្ញា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T