បន្ទាប់ពី Young ចាកចេញ ពេលនេះមានកីឡាករ Man UTD ម្នាក់ទៀតហើយផ្ទេរចេញពីក្លិប

//s5.kh1.co/ed/ede1319c79208ead5684fd19633d43c0d7b3c21e.jpg
កីទ្បា

 ៣១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Rojo ចាកចេញពី Man UTD ទៅចូលរួមជាមួយក្លិបកំណើតនៅអាហ្សង់ទីន ក្នុងលក្ខខណ្ឌខ្វីជើង

អង់គ្លេស៖ ខ្សែកាពារក្រុមបិសាចក្រហម Manchester United កីឡាករ Marcos Rojo បានផ្ទេរទៅចូលរួមជាមួយនឹងក្រុម Estudiantes នៅលីគកំពូលអាហ្សង់ទីន ក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់បញ្ចប់រដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Rojo បានវិលត្រឡប់ទៅកាន់ក្លិបកំណើតរបស់ខ្លួន ដើម្បីស្វែងរកពេលវេលាចូលលេងឲ្យបានច្រើនជាងមុន បន្ទាប់ពីមិនសូវមានឱកាសបង្ហាញខ្លួនក្នុងក្រុមលោក Solskjaer ។ ជាក់ស្ដែង ក្នុងរដូវកាលនេះ គិតរាល់កម្មវិធីទាំងអស់ Rojo ចូលលេងបានត្រឹម៩ប្រកួតប៉ុណ្ណោះឲ្យ Manchester United។

  កីឡាករ Marcos Rojo
  កីឡាករ Marcos Rojo

ក្លិប Estudiantes បានបញ្ជាក់ពីការចុះកុងត្រាយក Rojo តាមរយៈការបង្ហោះវីដេអូនៅលើគណនី Twitter ផ្លូវការរបស់ក្លិបកាលពីថ្ងៃពុធកន្លងទៅនេះ ដោយសរសេរៀបរាប់ថា៖

អ្នកតែងតែត្រឡប់មកកាន់ទីកន្លែងដែលអ្នកធ្លាប់សប្បាយចិត្ត។ យើងបានជួបជុំគ្នាវិញហើយ។ អរគុណនិងស្វាគមន៍ចំពោះការត្រឡប់មកវិញ Marcos ! ពួកយើងស្វាគមន៍អ្នកពេញបេះដូង។

 ក្លិប Estudiantes

គួរបញ្ជាក់ផងដែរថា ក្នុងទីផ្សារដោះដូរខែមករានេះ ក្រុមបិសាចក្រហមបានបាត់បង់ខ្សែការពារស្លាប១រូបផងដែរ ពោលគីកីឡាករ Ashley Young បានចាកចេញទៅចូលរួមជាមួយក្រុម Inter Milan។

កីឡាករ Ashley Young
កីឡាករ Ashley Young

យ៉ាងណាមិញកាលពីពេលថ្មីនេះៗ United ក៏ទើបទិញបានខ្សែបម្រើឆ្នើម១រូប ពីក្រុម Sporting Lisbon ផងដែរ គឺកីឡាករ Bruno Fernandes ក្នុងតម្លៃផ្ទេរ ៤៧លានផោន​(ឬប្រមាណ៦១លានដុល្លារ) អមជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ និងជម្រើសបន្ថែម១ឆ្នាំ៕

កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ប្រភពbbc

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T