មិនត្រឹមតែប្រកាសអាសន្នទេ! តែWHOសម្តែងក្តីបារម្ភ​ ខ្លាច កូរ៉ូណាវីរុស​រាលដាលដល់​​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខភាព​ខ្សោយ​ (មានវីដេអូ)

//s5.kh1.co/8c/8cef932c4dbdf61e4779490fb51bd29a2af63e0c.jpg
សង្គម

 ៣១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចំនួន​អ្នកស្លាប់​ដោយសារជំងឺ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី បាន​កើនតួលេខ​ឡើងដល់ ២១៣នាក់ក្នុងប្រទេស​ចិន បន្ទាប់ពី​ខេត្តHubei បាន​រាយការណ៍​ថា ចំនួន​អ្នកស្លាប់មាន ៤២​នាក់​បន្ថែមគិតត្រឹមព្រឹកថ្ងៃ​សុក្រទី៣១ មករានេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីសុខាភិបាល​ខេត្តខាងលើបានប្រកាសថា អ្នកស្លាប់​ព្រោះ​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយមេរោគ​កូ​រ៉ូ​ណាវី​រុសបាន​កើនឡើង​ជាបន្តបន្ទាប់ ដែលតួលេខ​នេះបានធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​ក្នុង​ខេត្ត​ដែលផ្ទុះ​ជំងឺ​បានកើនឡើង​២០៤​នាក់​ហើយ​។

​តាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​សិង្ហ​បុរី អាជ្ញាធរខេត្តបានប្រកាស​រកឃើញ​ក​រ​ណី​ថ្មី ១២២០ករណី​ទៀត ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុបមាន៥៨០៦​។

https://s5.kh1.co/__image/w=600,h=837,q=100/27/276e2a5be6bf0bb19a34f22c756112cb7233e946.jpg

​ជាការកត់សម្គាល់ តួលេខ​អ្នកស្លាប់​បន្ថែមនេះបានកើនឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះក្រោយ​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាស​អាសន្ន​ជា​សកល​អំពី​វីរុស​ដ៏​កាច​សាហាវ​នេះ ព្រោះមិនត្រឹមតែមាននៅក្នុងប្រទេសកើតហេតុ ខាងលើទេ តែវាបាន​ឆ្លង​រាលដាល​នៅ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ផងដែរ។

នៅក្នុងវីដេអូខាងក្រោម លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់នៅក្នុងសន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា​៖«​ការព្រួយបារម្ភ​ដ៏​ធំ​បំផុត​ ​គឺ​ការ​រាលដាល​នៃវីរុសនេះដល់​បណ្តា​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខភាព​ខ្សោយ​​»​។ លោកបានបន្ថែមថា ​វី​ធី​សាស្ត្រមាន​តែមួយ​គត់​ដែល​អាច​បញ្ឈប់​វា​បាន គឺ​ប្រទេស​ទាំងអស់​ត្រូវ​រួបរួមគ្នា​។​

​យ៉ាងណា ​ប្រធាន​អង្គការ​សុខភាព​ពិភពលោករូបនេះបាន​លើកឡើងថា ការ​រឹតត្បិត​ការធ្វើដំណើរ ​និង​ពាណិជ្ជកម្ម​ផ្សេងៗជាមួយ​ចិន គឺជា​រឿង​មិនចាំបាច់​ឡើយ​។​ លោកថាប្រទេសជាច្រើនបានផ្តល់អនុសាសន៍មិនឱ្យពលរដ្ឋរបស់គេ ទៅទស្សនាប្រទេសចិន ខណៈពេលដែលប្រទេសមួយចំនួនបានហាមឃាត់អ្នកដំណើរពីទីក្រុង Wuhan មិនឲ្យចូលក្នុងប្រទេសរបស់គេ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T