ឡូយហួសថ្លែង! ទិញស្មាតហ្វូន Galaxy A51&A71 ឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ និងដំណើរកម្សាន្តទៅប្រទេសកូរ៉េ ដើម្បីទស្សនាការប្រគំតន្ត្រី K-POP ដោយផ្ទាល់!

//s5.kh1.co/a8/a8c55d34678521aac8f76c4952f5dc7ddd066284.jpg
បច្ចេកវិទ្យា

 ៣១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទទួលបានប្រូម៉ូសិនដ៏អស្ចារ្យ ដោយគ្រាន់តែទិញស្មាតហ្វូន Galaxy A51 និងA71 ម៉ូឌែលណាមួយ​លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ និងដំណើរកម្សាន្តទៅប្រទេសកូរ៉េ ដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។

ភ្នំពេញ៖ ថាឡូយគឺឡូយហើយ! អ្វីដែលអតិថិជនកំពុងរង់ចាំយ៉ាងអន្ទះសារ បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ គឺវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ Galaxy A ស៊េរី A51 និង A71 ដែលអមមកជាមួយនឹងរូបរាង មុខមាត់ និងចំណុចពិសេសជាច្រើន ហើយអ្វីដែលកាន់តែអស្ចារ្យបន្ថែមទៀតនោះគឺ រាល់ការជាវម៉ូឌែលណាមួយក្នុងចំណោមម៉ូឌែលទាំងពីរនេះ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ និងដំណើរកម្សាន្តទៅប្រទេសកូរ៉េ ដើម្បីទស្សនាការប្រគំតន្ត្រី K-POP ដោយផ្ទាល់ ហើយការចាប់រង្វាន់នេះនឹងធ្វើការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុងរៀងរាល់សប្តាហ៏ (រយៈពេល ៥សប្តាហ៏) ដោយរង្វាន់សរុប ចំនួន៣០រង្វាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា សម្រាប់រង្វាន់ដែលក្រុមហ៊ុននឹងធ្វើការផ្តល់ជូនប្រចាំសប្តាហ៍ រួមមាន៖

១. ការឈ្នះដំណើរកម្សាន្តទៅប្រទេសកូរ៉េ ដើម្បីទស្សនាការប្រគំតន្ត្រី K-POP ដោយផ្ទាល់ ចំនួន១រង្វាន់

២. បាសបំពងសំឡេង (Hoco Speaker) ចំនួន២រង្វាន់

៣. ដបទឹករក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត ( Vacuum Flash) ចំនួន៣រង្វាន់

ស្មាតហ្វូន Galaxy A51&A71
ស្មាតហ្វូន Galaxy A51&A71

ខាងក្រោមនេះ គឺជាលក្ខខណ្ឌនៃការចូលរួម៖

១. សម្រាប់អតិថិជនដែលបានជាវស្មាតហ្វូន Galaxy A51A71 ដែលនាំចូលស្របច្បាប់សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃចាប់ផ្តើមលក់ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។
២. អតិថិជនតម្រូវឲ្យបំពេញ ឈ្មោះ អាយុ លេខទូរសព្ទ័ ថ្ងៃខែទិញទូរស័ព្ទ  និងលេខ IMEI តាមរយៈ Link http://bit.ly/GalaxyABlackPinkPromo2020 ។
៣. ពេលឈ្នះរង្វាន់ ត្រូវរក្សា ឬបង្ហាញទូរស័ព្ទដែលបានទិញនោះ ជាមួយនឹងបណ្ណធានា។
៤. អ្នកឈ្នះរង្វាន់ធំ ត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាព។
៥. កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ + ការធ្វើដំណើរទៅកម្មវិធី + អាហារជាបន្ទុកចំណាយរបស់សាមសុង។
៦. អ្នកឈ្នះរង្វាន់ធំក្នុងករណីអ្នកឈ្នះនៅតាមបណ្តាខេត្ត ថ្លៃធ្វើដំណើរមកភ្នំពេញ, ការស្នាក់នៅ និងអាហារជាបន្ទុកចំណាយផ្ទាល់ខ្លួន។
៧. រង្វាន់ទាំងអស់មិនអាចប្តូរជាសាច់ប្រាក់បានទេ។
៨. ក្រុមហ៊ុននឹងទាក់ទងទៅកាន់អ្នកឈ្នះរង្វាន់ ដើម្បីរៀបចំបែបបទធ្វើដំណើរ។
៩. ការចាប់រង្វាន់នឹងធ្វើការផ្សាយផ្ទាល់ (LIVE) នៅលើទំព័រ Samsung Facebook
១០. រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌចាប់ឆ្នោត ដោយពុំបាច់ជូនដំណឹងជាមុន។ 
១១. លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ 

ក្រៅពីកម្មវិធីប្រូម៉ូសិនដ៏អស្ចារ្យនេះ យើងងាកមកមើលលក្ខណៈពិសេសៗរបស់ Samsung Galaxy A51 និង A71 ដែលអតិថិជនភាគច្រើនចង់ដឹងនោះគឺផ្តោតទៅលើ រូបរាង ទំហំ ប្រភេទកញ្ចក់អេក្រង់ ថ្ម គុណភាពកាមេរ៉ា ទំហំផ្ទុក និងជាពិសេសនោះ គឺតម្លៃតែម្តង។ ត្រូវទេ? អ៊ីចឹងដើម្បីស្រាយចម្ងល់ទាំងអស់នោះ ឥឡូវនេះមកមើលពីចំណុចអស្ចារ្យនៅខាងក្រោមនេះទាំងអស់គ្នា៖

Samsung Galaxy A71

- អេក្រង់៖ 6.7” FHD+ (1080 x 2400) Super AMOLED, Infinity-O Display
- កាមេរ៉ាក្រោយ ៤ គ្រាប់៖ 64 MP AF (F1.8), 12 MP (Ultra-Wide, F2.2), 5 MP (Macro) FF (F2.4), 5 MP FF (F2.2)
- កាមេរ៉ាមុខ៖ 32 MP FF (f2.)
- ទម្ងន់៖ 179g
- ខ្នាត៖ (163.5 x 75.9 x 7.9 mm)
- រ៉េម៖ 8GB
- មេម៉ូរី៖ 128 GB អាចបន្ថែមក្រៅបានរហូតដល់ 512 GB
- រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2
- ថាមពលថ្ម៖ 4,500 mAh (25W Fast charging)
- ប្រព័ន្ធដំណើរការ៖ Qualcomm SDM 730 (Dual 2.2 GHz + Hexa 1.8 GHz)
- បច្ចេកវិទ្យាដោះសោរ៖ ស្កេនក្រយៅដៃលើអេក្រង់
- ពណ៌៖ ខ្មៅ ប្រាក់ ខៀវ
- តម្លៃ៖ $449 ដុល្លារ។

Samsung Galaxy A51

- អេក្រង់៖ 6.5” FHD+ (1080 x 2400) Super AMOLED, Infinity-O Display
- កាមេរ៉ាក្រោយ ៤ គ្រាប់៖ 48 MP (Wide, f2.0), 12 MP (Ultra-Wide, f2.2), 5 MP (Macro, f2.4), 5 MP (Depth, f2.2)
- កាមេរ៉ាមុខ៖ 32 MP (f2.2)
- ទម្ងន់៖ 172g
- ខ្នាត៖ (158.5 x 73.6 x 7.9 mm)
- រ៉េម៖ 6GB
- មេម៉ូរី៖ 128 GB អាចបន្ថែមក្រៅបានរហូតដល់ 512 GB
- រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2
- ថាមពលថ្ម៖ 4,000 mAh (15W Fast charging)
- ប្រព័ន្ធដំណើរការ៖ Octa-core Exynos 9611 (Quad 2.3 GHz + Quad 1.7 GHz)
- បច្ចេកវិទ្យាដោះសោរ៖ ស្កេនក្រយៅដៃលើអេក្រង់
- ពណ៌៖ ស ខ្មៅ ខៀវ ផ្កាឈូក
- តម្លៃ៖ $349ដុល្លារ។

ដូច្នេះសូមប្រញាប់រួសរាន់ឡើង ទទួលបានទាំងស្មាតហ្វូនដ៏ទំនើបបំផុតក្នុងក្តីស្រមៃ និងបទពិសោធន៍ចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 1800 20 3232 ដោយឥតគិតថ្លៃ។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T