ក្រោយឃើញសង្គ្រាមគ្រួសារ ឈ្លោះគ្នាពេញហ្វេសប៊ុក ស្រីលាភ បង្ហោះសារ​យ៉ាងចាក់ដោត ថា....

//s5.kh1.co/81/814997ce35356912b1aeee434dd774243f8f1795.jpg
តារា & កម្សាន្ដ

 ៣១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយឃើញមានគ្រួសារប៉ុន្មានគូ បានឈ្លោះលែងគ្នា​ផ្អើលហ្វេសប៊ុក ពេលនេះ តារាស្រីលាភ បានបង្ហោះសារយ៉ាងចាក់ដោត រៀបរាប់កុំឲ្យសើចំអកជីវិត គ្រួសារអ្នកដទៃ។

ភ្នំពេញ៖ ដូចប្រិយមិត្តមួយចំនួនបានដឹងហើយថា​ ប៉ុន្មានថ្ងៃនេះឃើញថាមានគ្រួសារតារាស្រី និងអ្នកល្បីនៅលើបណ្តាញសង្គមមួយចំនួន បានធ្វើការបង្ហាញពីជីវិតគ្រួសារ បែកបាក់ លែងលះ ឈ្លោះប្រកែកគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ដែលមានចំនួនអ្នកតាមដានរាប់ម៉ឺននាក់តាមរយៈការ​Live។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងនេះមិនទាន់កន្លងបានប៉ុន្មានផង តារាស្រីស្រស់ អ្នកនាងស្រីលាភ បានធ្វើការបង្ហោះសារដ៏មានន័យនៅលើបណ្តាញសង្គម យ៉ាងចាក់ដោតធ្វើឲ្យហ្វេនមួយចំនួនពិតជាពេញចិត្តយ៉ាងខ្លាំង ខណៈពេលដែលសង្គ្រាមគ្រួសារអ្នកផ្សេង តែមានមនុស្សមួយចំនួនរិះគន់ សើចយំចំពោះរឿងពួកគេ។ ដោយក្នុងនោះនាងរៀបរាប់ថា៖

កុំសើចចំអក ជីវិតគ្រួសារអ្នកដទៃ ជីវិតគ្រួសារណាក៏ជៀសមិនផុត ពីបញ្ហាដែលគ្រាន់តែបញ្ហាផ្សេងៗគ្នា សំខាន់ត្រង់ហ៊ានចាប់ដៃគ្នាឆ្លងឧបសគ្គទាំងអស់នោះជាមួយគ្នាអត់? ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះយើងបានត្រឹមសំលឹងមើលឃើញតែសំបកក្រៅប៉ុណ្ណោះ រឿងពិតស៊ីជំរៅយ៉ាងណាអ្នកដទៃមិនដឹងច្បាស់នោះទេ! សម័យនេះគេខឹងគ្នាគេឈ្លោះគ្នា គេលែងជេរគ្នា គេលែងបបួលគ្នាវ៉ៃហើយ គឺអ្នកណាមានសេក្ដីសុខសុភមង្គលជាង អ្នកនោះហើយឈ្នះ

សាររបស់ស្រីលាភ

តាមរយៈសារមួយនេះ ក៏ជាការដាស់តឿនមួយសម្រាប់អ្នកដែលចូលចិត្តឈ្លោះគ្នា ​និងអ្នកចូលចិត្តរិះគន់ សើចចំអករឿងគ្រួសារអ្នកដទៃ ដែលកំពុងតែកើតឡើងនៅលើសង្គមបច្ចុប្បន្ននេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ស្រីលាភ 
ស្រីលាភ 
ស្រីលាភ 
ស្រីលាភ 
ស្រីលាភ និងកូនៗ
ស្រីលាភ និងកូនៗ
ស្រីលាភ និងនាយក្រឹម
ស្រីលាភ និងនាយក្រឹម
ស្រីលាភ និងនាយក្រឹម
ស្រីលាភ និងនាយក្រឹម
សាររបស់ស្រីលាភ
សាររបស់ស្រីលាភ
ស្រីលាភ (កំប្លែង)
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T