ឈិន មុន្នីនាថ លេចមុខជាថ្មីម្តងទៀតនៅហង្សមាសក្នុងរឿង «កូនប្រសាអ្នកមាន»! (មានវីដេអូ)

//s5.kh1.co/ad/ad6bdc6d7fcc04ad5d36ee27762e71f0e1855ee5.jpg
តារា & កម្សាន្ដ

 ៣១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងវ័យក្មេងកញ្ញា ឈិន មុន្នីនាថ លេចមុខជាថ្មីម្តងទៀតនៅហង្សមាសក្នុងរឿង «កូនប្រសាអ្នកមាន»។

ភ្នំពេញ៖ តារាសម្តែងវ័យក្មេងកញ្ញា ឈិន មុន្នីនាថ ដែលត្រូវកូនស្រីបង្កើតអតីតតារាចម្រៀង ឈិន កុសល បានបោះពួយចូលក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈរឿងភាគខ្មែរដំបូងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសកាលពីប៉ុន្មានឆ្នាំមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កញ្ញា ឈិន មុន្នីនាថ
  កញ្ញា ឈិន មុន្នីនាថ

ក្នុងដើមឆ្នាំ២០២០ នេះ កញ្ញា ឈិន មុន្នីនាថ បានបង្ហាញវត្តមានក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ហង្សមាសគឺរឿង «កូនប្រសាអ្នកមាន» ដែលជាខ្សែភាពយន្តភាគក្នុងម៉ោងមាសបន្ថែមថ្មីរបស់ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ដែលមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៧-៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV

  កញ្ញា ឈិន មុន្នីនាថ ក្នុងរឿង «កូនប្រសាអ្នកមាន»
  កញ្ញា ឈិន មុន្នីនាថ ក្នុងរឿង «កូនប្រសាអ្នកមាន»

នៅក្នុងរឿងភាគនេះកញ្ញា ឈិន មុន្នីនាថ នៅតែដើរជាតួឯកក្នុងវ័យជំទង់ដូចកាលពីរឿងមុនដែលនាងសម្តែងនៅប៉ុស្តិ៍ហង្សមាសដែរ តែលើកនេះគឺកម្សត់ខ្លាំងតែម្តងព្រោះនាងត្រូវបានគេលួចប្តូរពីគ្រួសារអ្នកមានមកអ្នកក្រ ថែមទាំងត្រូវរងការធ្វើបាបពីម្តាយក្លែងក្លាយជាច្រើនទៀតផង។ រឿងភាគខ្មែរថ្មីរបស់ហង្សមាសមួយនេះកំពុងតែអូសទាញការគាំទ្រយ៉ាងខ្លាំងព្រមទាំងគ្រប់ការបញ្ចេញមិតិរបស់ទស្សនិកជននៅលើបណ្តាញសង្គមហ្វេសប៊ុក គឺសុទ្ធតែសរសើរពីគុណភាពរឿងនេះថា មើលហើយជក់ចិត្តបន្តចង់តាមដានតែម្តង។

  កញ្ញា ឈិន មុន្នីនាថ ក្នុងរឿង «កូនប្រសាអ្នកមាន»
  កញ្ញា ឈិន មុន្នីនាថ ក្នុងរឿង «កូនប្រសាអ្នកមាន»

រឿង «កូនប្រសាអ្នកមាន» មានចាក់បញ្ចាំងជូនទស្សនារៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៧ ដល់ម៉ោង ៨ យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV

ឈិន មុន្នីនាថ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T