ភ្នំពេញ៖ បើនិយាយពី តារាចម្រៀង ពេជ្រ សូលីកា អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់នាងរួចមកហើយ តាមរយៈបទចម្រៀងល្បីៗ ការសម្ដែងដ៏ប៉ិនប្រសព្វរបស់នាង ជាពិសេសពេលដែលនាងសម្រេចចិត្តភ្ជាប់ពាក្យជាមួយគូដណ្តឹងនាង មានឈ្មោះថាលោក Han Khim។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងការជោគជ័យលើវិស័យសិល្បៈ មួយរយៈចុងក្រោយនេះដែរ តារាចម្រៀងរូបនេះ ក៏បានជួបប្រទះនឹងរឿងអាស្រូវជាច្រើនផ្ទួនៗ ចូលក្នុងជីវិតនាង។ ប៉ុន្តែគេនៅតែសង្កេតឃើញថា សូលីកានៅតែមានភាពរឹងមាំ និងពុះពារឆ្លងកាត់នូវរឿងទាំងអស់នោះបាន ដោយសារមានការគាំទ្រ និង លើកទឹកចិត្តពីសំណាក់ហ្វេនៗ មិត្តភក្កិ និងក្រុមគ្រួសាររបស់នាង។
ហើយអ្វីដែលពិសេសនោះ គឺនាងមានអ្នកនៅពីក្រោយចាំលើកទឹកចិត្តគ្រប់ពេលវេលានោះគឺ គូដណ្ដឹងរបស់នាង។ ហើយបន្ទាប់ពីរឿងរ៉ាវចូលក្នុងជីវិតនាងហូរហែ បានស្ងាត់មួយរយៈ កាលពីពេលម្សិលមិញ នេះ ពេជ្រ សូលីកា បានបង្ហោះរូបភាពពីរសន្លឹក នៅក្នុងគណនី អ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង ដែលនាងសរសេររៀបរាប់ អរគុណដល់លោក Han Khim ថា៖
មនុស្សម្នាក់នេះហើយ ដែរមិនដែលទុកខ្ញុំចោល នៅពេលដែលមានបញ្ហា មនុស្សម្នាក់នេះហើយដែលតែងតែឈរកាន់ដៃនឹងសម្លឹងមើលពីសុខទុក្ខរបស់ខ្ញុំ គ្រប់ពេលមិនដែលបោះបង់ខ្ញុំចោល ទាំងដែលខ្ញុំមមិនដែលសុំ មិនថាបញ្ហាណាមួយក៏ដោយ គាត់តែងតែនៅក្បែរខ្ញុំ មើលថែខ្ញុំ រហូតដល់មើលថែប្អូនស្រី ខ្ញុំម្នាក់ទៀត ដូចជាបងប្រុសបង្កើត គាត់មិនដែលរអ៊ូ មិនដែលថាហត់ នឹងរឿងជាច្រើនដែលបានកើតឡើងចំពោះខ្ញុំ រឺក្រុមគ្រួសារខ្ញុំ ផ្ទុយទៅវិញ គាត់តែងតែយកចិត្តទុកដាក់ នឹង លួងលោមខ្ញុំគ្រប់ពេលវេលា អូនសុំទោសរាល់ពាក្យសម្ដីដែលអូនបាននិយាយរឺប៉ះពាល់ដល់អារម្មណ៍បងដែលបងមិនបានតាំងចិត្ត បងក៏មិនដែលប្រកាន់រឺទុកអូនចោល ។ រឿងមិនល្អកើតឡើងជាច្រើនក្នងជីវិតខ្ញុំ ខ្ញុំមិនតូចចិត្តទេ យ៉ាងហោចណាស់ ខ្ញុំក៏មានបុរសម្នាក់នេះដែរមិនដែលលែងដៃខ្ញុំក្នុងពេលដែលខ្ញុំត្រូវការកំលាំងចិត្តជាខ្លាំង។ សរសេរប៉ុណ្ណឹងបានហើយ ប៉ិហ្នឹង google translate បែកភ្នែកឥឡូវហើយ








