អុញ! មហាសេដ្ឋីជប៉ុនបែរជាលុបចោល គម្រោងជ្រើសរើសគូស្នេហ៍ នៅពាក់កណ្ដាលទី

//s5.kh1.co/2e/2ec072da3c1ee4702726ef48cc0149d353e98e02.jpg
សង្គម

 ៣១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ដោយសារតែមានហេតុផលផ្ទាល់ខ្លួន ទើបកម្មវិធីមិនអាចដំណើរការទៅមុខបាន។

ជប៉ុន៖ មហាសេដ្ឋីប្រាក់ប៊ីលានជនជាតិជប៉ុនម្នាក់ ដែលកំពុងប្រកាសស្វែងរកនារីដៃគូជីវិតម្នាក់ ដើម្បីរួមដំណើរជាមួយគាត់នៅលើយានអវកាសរបស់ SpaceX ដែលនឹងធ្វើការហោះហើរជុំវិញឋានព្រះចន្ទ បានលុបចោលផែនការរបស់គាត់ហើយ។ លោក យឹសាគឹ​ មេសាវ៉ា ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភខាងម៉ូដសំលៀកបំពាក់ បានអញ្ជើញនារីៗនៅលីវអាយុលើសពី២០ឆ្នាំ ដើម្បីដាក់ពាក្យចូលរួមកម្មវិធីជ្រើសរើសគូស្នេហ៍។ បេក្ខនារីជិត២៨,០០០នាក់បានដាក់ពាក្យចូលរួម ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ គាត់បាននិយាយថា គាត់កំពុងតែមានអារម្មណ៍ច្របូកច្របល់ ហើយលែងចង់ប្រកាសស្វែងរកអ្វីទៀតឡើយ ពីព្រោះគាត់នៅតែចង់ធ្វើដំណើរទៅទីអវកាសក្នុងឆ្នាំ២០២៣​ ដោយមិនត្រូវការដៃគូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក មេសាវ៉ា ដែលគ្រោងធ្វើដំណើរទៅឋានព្រះចន្ទ ក្នុងពេលខាងមុខ
លោក មេសាវ៉ា ដែលគ្រោងធ្វើដំណើរទៅឋានព្រះចន្ទ ក្នុងពេលខាងមុខ

ក្នុងខែមករានេះ សេដ្ឋីអាយុ៤៤ឆ្នាំរូបនេះ បានផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណេត ដើម្បីស្វែងរកនារីម្នាក់ និងធ្វើដំណើររួមគ្នាទៅទីអវកាស។ នៅលើគេហទំព័ររបស់គាត់ បានបង្ហាញពីបញ្ជីលក្ខខ័ន្តិកៈរួមមាន៖ ពួកគេត្រូវនៅលីវ អាយុលើសពី២០ឆ្នាំ ហើយត្រូវមានចំណាប់អារម្មណ៍ក្នុងការធ្វើដំណើរទៅទីលំហ។ មានតែនារីម្នាក់ទេ ដែលត្រូវបានជ្រើសរើស នៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា Full Moon Lovers។ លោក មេសាវ៉ា បាននិយាយនៅក្នុងបណ្ដាញសង្គម Twitter ថា គាត់នៅតែមានអារម្មណ៍ច្របូកច្របល់ នៅក្នុងការចូលរួម។ លោកបានបន្តទៀតថា ស្ត្រីចំនួន២៧,៧២២នាក់ដែលមានចិត្តស្មោះត្រង់និងក្លាហាន បានចំណាយពេលដ៏មានតម្លៃរបស់ពួកគេក្នុងការដាក់ពាក្យ។ ហើយវាបានធ្វើឲ្យគាត់មានអារម្មណ៍វិប្បដិសារីយ៉ាងខ្លាំង ទៅលើការកាត់សេចក្ដីនិងការប្រកាសប្រាប់អ្នករាល់គ្នាពីគំនិតអាត្មានិយមរបស់គាត់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T