ទីបំផុតរឿង នាយចឺម ដែលត្រូវគេវាយបែកក្បាល បានបញ្ចប់ដោយសំណងចំនួន...?

//s5.kh1.co/47/47b90d68c4a227cfcef7039a850eaea061007fed.jpg
តារា & កម្សាន្ដ

 ៣១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពី នាយចឺម ត្រូវគេវាយបែកក្បាល ព្រោះតែញ៉ែប៉ះសង្សារគេរួចមក បានបញ្ចប់ដោយសន្តិភាព ទទួលបានសំណងរដ្ឋប្បវេណី ចំនួន៨ពាន់ដុល្លារទៀត

ភ្នំពេញ៖  ដូចដែលប្រិយមិត្តបានជ្រាបហើយថា​ នាយចឺម ដែលជាតារាចម្រៀងប្រុសដ៏ល្បី ប្រចាំផលិតកម្មសាន់ដេ បានជួបរឿងរ៉ាវអកុសលមួយ ដោយត្រូវគេវាយបែកក្បាល យ៉ាងដំណំ កាលពីមួយរយៈមុន នៅឯខេត្តប៉ៃលិនឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបានផ្ទុះរឿងរ៉ាវនេះភ្លាម នាយចឺម បានធ្វើឲ្យមហាជនមួយចំនួន មានចិត្តអាណិតអាសូរខ្លាំងណាស់ និងទាមទាររកយុត្តិធម៌ ជូនតារារូបនេះទៀតផង។

មិនយូរប៉ុន្មាន ទីបំផុត រឿងរ៉ាវដ៏ធំមួយនេះ ត្រូវបានដោះស្រាយតាមផ្លូវច្បាប់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ ក្នុងនោះដែរ គូជម្លោះ កីឡាករ ង៉ែត លីទី បានសងសំណងរដ្ឋប្បវេណី ចំនួន៨ពាន់ដុល្លារ រីឯទោសព្រហ្មទណ្ឌ នឹងត្រូវអនុវត្តតាមច្បាប់។

បន្ទាប់ពីឃើញបែបនេះហើយ បានធ្វើឲ្យហ្វេនៗទាំងអស់សប្បាយចិត្ត និងរំភើបជំនួស ពេលដែលIdolខ្លួន ទទួលបានយុត្តិធម៌បែបនេះ៕

នាយចឺម
នាយចឺម
របួសនាយចឺម
របួសនាយចឺម
ជនបង្កហេតុ
ជនបង្កហេតុ
សារដែលបញ្ជាក់ថា នាយចឺម ទទួលបានសំណង
សារដែលបញ្ជាក់ថា នាយចឺម ទទួលបានសំណង
នាយចឺម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T