ក្រុមហ៊ុន មេនូឡាយហ្វ៍ និងធនាគារ ស្ថាបនា សហការគ្នាដើម្បីផ្តល់ជូនអតិថិជន នូវជម្រើសក្នុងការបង់បុព្វលាភរ៉ាប់រង តាមទូរស័ព្ទ!

//s5.kh1.co/23/23ba9f0d09ec3eda81c1a2b72d576038ff54cb57.jpg
សង្គម

 ៣១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុ​ជីវិត​អន្តរជាតិ​ដំបូងបំផុត​ នៅក្នុងប្រទេសកម្ពុជា និងធនាគារស្ថាបនា ដែលជាធនាគារ​ឈានមុខគេមួយ ធ្វើការប្រកាស​ជាផ្លូវការ​ពីភាពជាដៃគូ ក្នុងការបង់បុព្វលាភរ៉ាប់រង​ តាមទូរស័ព្ទដែលអនុញ្ញាតឱ្យអតិថិជន របស់ក្រុម​ហ៊ុន​មេនូឡាយហ្វ៍ បង់បុព្វលាភ​រ៉ាប់រងរបស់​ពួកគាត់គ្រប់ពេល ដោយឥតគិតថ្លៃ តាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកាស​ជាផ្លូវការ​ពីភាពជាដៃគូ ក្នុងការបង់បុព្វលាភរ៉ាប់រង​ តាមទូរស័ព្ទ
ការប្រកាស​ជាផ្លូវការ​ពីភាពជាដៃគូ ក្នុងការបង់បុព្វលាភរ៉ាប់រង​ តាមទូរស័ព្ទ
ការប្រកាស​ជាផ្លូវការ​ពីភាពជាដៃគូ ក្នុងការបង់បុព្វលាភរ៉ាប់រង​ តាមទូរស័ព្ទ
ការប្រកាស​ជាផ្លូវការ​ពីភាពជាដៃគូ ក្នុងការបង់បុព្វលាភរ៉ាប់រង​ តាមទូរស័ព្ទ
ការប្រកាស​ជាផ្លូវការ​ពីភាពជាដៃគូ ក្នុងការបង់បុព្វលាភរ៉ាប់រង​ តាមទូរស័ព្ទ
ការប្រកាស​ជាផ្លូវការ​ពីភាពជាដៃគូ ក្នុងការបង់បុព្វលាភរ៉ាប់រង​ តាមទូរស័ព្ទ

ក្រុមហ៊ុនមេនូឡាយហ្វ៍ និងធនាគារស្ថាបនា បានចាប់ជាដៃគូ ក្នុងការ​ចែក​ចាយ​ផលិតផល​ធានា​រ៉ាប់​រង​អាយុ​ជី​វិតកាលពីឆ្នាំ ២០១៨​​ ហើយកិច្ចសហការដែលប្រកាសថ្ងៃនេះ នឹងអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់​បុព្វលាភរ៉ាប់រង​​បានកាន់តែឆាប់រហ័សងាយស្រួល និងមានសុវត្ថិភាព ដោយធ្វើតាមជំហានងាយៗដូចខាងក្រោម៖​

1.     បើកដំណើរ​ការ​កម្មវិធី​​ Sathapana​​ Mobile

2.     ចុចយកប៊ូតុង​ «ទូទាត់វិក្កយបត្រ»

3.     ជ្រើសរើសយកពាក្យ«ធានា​រ៉ាប់​រង»

3.     ជ្រើសរើសយកពាក្យ«ធានា​រ៉ាប់​រង»

4.     ជ្រើសរើសយក​ «Manulife Cambodia​»

5.     វាយបញ្ចូល « លេខស្នើសុំប័ណ្ណសន្យារ៉ាប់រង​ ឬ​លេខប័ណ្ណសន្យារ៉ាប់រង »​ របស់លោកអ្នក

6.     ជ្រើសរើស​គណនី​​ដែល​លោកអ្នកត្រូវបង់​

7. ចុចយកពាក្យ​ «​​ បន្ទាប់​​ » ហើយបញ្ចូល​លេខ​​សម្ងាត់ Sathapana​ ​​​Mobile របស់លោក រួច​​ចុចលើ​ប៊ូតុង​ «​ទូទាត់​» អ្នកជាការស្រេច។​

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖  

«ចំណុចជាអាទិភាពមួយរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ គឺការធ្វើឲ្យបទពិសោធន៍អតិថិជន កាន់តែល្អប្រសើរតាមរយៈបច្ចេកវិជ្ជាឌីជីថល ហើយសមិទ្ធផល ដែលយើងកំពុងប្រកាសជាមួយធនាគារស្ថាបនាថ្ងៃនេះ ដើរស្របគ្នាយ៉ាងល្អឥតខ្ចោះ ទៅនឹងចក្ខុវិស័យរបស់យើង។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលយើងអាចអភិវឌ្ឍន៍លើភាពជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត ជាមួយធនាគារស្ថាបនា ដោយផ្តល់នូវបទពិសោធន៍ នៃការទូទាត់បុព្វលាភរ៉ាប់រង ដោយមិនប្រើសាច់ប្រាក់ ដល់អតិថិជនរបស់យើងទូទាំងប្រទេស ដែលចង់បង់ឬបន្តបង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់»។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ

លោក លីម អូន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា ក៏បានមានប្រសាសន៍ដែរថា៖ 

​​«ធនាគារស្ថាបនាផ្តោតសំខាន់​លើការលើកកម្ពស់ផ្នែកឌីជីថលរបស់អតិថិជន​ ដោយផ្តល់ជូនពួកគាត់នូវ​ជម្រើស​ ដែលមានភាពងាយស្រួល​រហ័ស និងសុវត្ថិភាព។ កិច្ចសហការបន្ថែមជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍​​ បង្ហាញ​ពីការប្តេជ្ញាចិត្ត​របស់យើង​ ក្នុងការពង្រីកសេវាកម្មទូទាត់តាមប្រព័ន្ធឌីជីថលរបស់យើង តាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile ដែលផ្តល់នូវ​បទពិសោធន៍កាន់តែសម្បូរបែប និងកាន់តែប្រសើរ​ជូនអតិថិជនរបស់យើង»។​​

លោក លីម អូន ប្រធាននាយកប្រតិបត្តិ
លោក លីម អូន ប្រធាននាយកប្រតិបត្តិ

សម្រាប់​​ព័ត៌មានបន្ថែម​​អំពីសេវាកម្មបង់បុព្វលាភរ៉ាប់រងនេះ​ លោក​អ្នក​អាច​ទាក់​ទង​មក​កាន់​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍ខេមបូឌា​ តាម​រយៈ​លេខ​ទូរស័ព្ទ1800-211-211 (ឥត​គិត​ថ្លៃ) ​ឬធនាគារ​ សា្ថបនា​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 023/081 999 010៕

ការប្រកាស​ជាផ្លូវការ​ពីភាពជាដៃគូ ក្នុងការបង់បុព្វលាភរ៉ាប់រង​ តាមទូរស័ព្ទ
ការប្រកាស​ជាផ្លូវការ​ពីភាពជាដៃគូ ក្នុងការបង់បុព្វលាភរ៉ាប់រង​ តាមទូរស័ព្ទ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/89/8993a78822120687411e3163c0d1d3097628c3ad.png

ពិព័រណ៌លក់សៀវភៅធំបំផុតលើពិភពលោក របស់ហាងសៀវភៅ THE BIG BAD WOLF BOOK ការត្រលប់មកជាថ្មីជាមួយនឹងការលក់សៀវភៅ «មិនធ្លាប់មានពីមុនមក» នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ!

 ១៦-កុម្ភៈ-២០២៣ 
 ១០ព្រឹក · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T