មិនធម្មតាមែន! បុរសម្នាក់ អាចរស់នៅក្នុងធុង ដែលស្ថិតលើកំពូលបង្គោល បានជាង ៧០ ថ្ងៃ...(មានវីដេអូ)

//s5.kh1.co/19/198ce4fa67fd6daeec656db78575e0b6efa35a27.png
សង្គម

 ៣០-មករា-២០២០ ៥ល្ងាច · ៥ ឆ្នាំមុន

បុរសវ័យ ៥២ ឆ្នាំម្នាក់រស់នៅក្នុងធុងតូចមួយ នៃកំពូលបង្គោលកម្ពស់ ២៥ បានជាង ៧០ ថ្ងៃ

អាហ្វ្រិកខាងត្បូង៖ ជាការពិតណាស់ ការចំណាយពេលស្នាក់នៅក្នុងធុងតូចមួយ ស្ថិតនៅលើកំពូលនៃបង្គោលកម្ពស់ ជាន់(ធៀបនឹងកម្ពស់របស់អគារទូទៅ) រហូតទៅដល់ជាង ៧០ ថ្ងៃ វាមិនមែនជារឿងងាយស្រួល ហើយអ្នកណាក៏អាចធ្វើបាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Vernon Kruger អាយុ ៥២ ឆ្នាំរស់នៅទីក្រុង Dullstroom នៃអាហ្វ្រិកខាងត្បូងបានបង្កើតកំណត់តា្រដ៏អស្ចារ្យថ្មីមួយ ដោយលោកមិនបានឈរជើងនៅលើដីរយៈពេល ៧៣ ថ្ងៃ បន្ទាប់ពីលោកឡើងទៅស្នាក់ក្នុងធុងតូចមួយនៅលើកំពូលនៃបង្គោលកម្ពស់ ២៥ ម៉ែត្រ។

ដោយអាស្រ័យទៅតាមទំហំនៃធុង ដូច្នេះហើយ លោកមិនអាចធ្វើសកម្មភាពបានច្រើននោះទេ សូម្បីតែការដេក។ ចំណែកឯរបបអាហារវិញ លោក Vernon Kruger ត្រូវពឹងអ្នកនៅខាងក្រោមជាអ្នកយកទៅឲ្យ។ ក្នុងមួយសប្ដាហ៍បុរសវ័យ ៥២ ឆ្នាំរូបនេះ ងូតទឹកបានតែពីរដងប៉ុណ្ណោះ ហើយរាល់កាកសំណល់របស់លោក ត្រូវបានបង្ហូរតាមទុយោចុះមកក្រោម។

សូមជម្រាបថា នេះមិនមែនជាលើកទីមួយសម្រាប់ លោក Vernon Kruger ឡើយ។ ជាក់ស្ដែងកាលពីឆ្នាំ ១៩៩៧ កន្លងទៅលោកធ្លាប់ចំណាយពេល ៦៤ ថ្ងៃម្ដងហើយ រស់នៅលើកំពូលបង្គោលបែបនេះ។ ហើយចាប់តាំងពីពេលនោះមក មិនមានអ្នកណាអាចបំបែកកំណត់ត្រារបស់លោកមួយនេះបានឡើយ៕

មានវីដេអូខាងក្រោម៖

លោក  Vernon Kruger
លោក  Vernon Kruger
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T