អ្នកលេងអ៊ីនធឺណេតក្នុងប្រទេសកម្ពុជានិងប្រទេសមួយចំនួននៅលើពិភពលោក បាននាំគ្នាស្វែងរកពាក្យ «វីរុសស្រាបៀរកូរ៉ូណា» រហូតជាប់នៅលើ Google Trends

//s5.kh1.co/43/436a9709b8c29dfb07ce7198d813d2d09424a46c.jpg
បច្ចេកវិទ្យា

 ៣០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មនុស្សមួយចំនួនគិតថាស្រាបៀរកូរ៉ូណានិងវីរុសកូរ៉ូណាប្រភេទថ្មី មានជាប់ពាក់ព័ន្ធគ្នា។

បរទេស៖ មនុស្សមួយចំនួនហាក់ដូចជាមានការព្រួយបារម្ភថា ស្រាបៀរកូរ៉ូណាអ៊ិចស្ត្រា (Corona Extra) របស់ម៉ិកស៊ិក មានទំនាក់ទំនងគ្នានឹងការផ្ទុះនៃវីរុសកូរ៉ូណាប្រភេទថ្មីក្នុងប្រទេសចិន ដែលបានសម្លាប់មនុស្សច្រើនជាង១៣០នាក់។ ការស្វែងរកតាមរយៈអ៊ីនធឺណេតដូចជា វីរុសស្រាបៀរកូរ៉ូណា (corona beer virus) វីរុសស្រាបៀរ (beer virus) និងកូរ៉ូណាវីរុសស្រាបៀរ (beer coronavirus) បានកើនឡើងគួរឲ្យកត់សម្គាល់នៅជុំវិញពិភពលោក ចាប់តាំងពីថ្ងៃទី១៨ ខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រាបបង្ហាញពីការស្វែងពាក្យ corona beer virus, beer virus, និង beer coronavirus មានការកើនឡើងខ្ពស់ ក្នុងរយៈពេលចុងក្រោយនេះ
ក្រាបបង្ហាញពីការស្វែងពាក្យ corona beer virus, beer virus, និង beer coronavirus មានការកើនឡើងខ្ពស់ ក្នុងរយៈពេលចុងក្រោយនេះ

ទិន្នន័យរបស់ Google Trends បានបង្ហាញថា ចាប់ពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី២៦ ខែមករា ការស្វែងរកពាក្យ «វីរុសស្រាបៀរកូរ៉ូណា» បានហក់ឡើងដល់២,៣០០ភាគរយ នៅទូទាំងពិភពលោក។ ចំណែកការស្វែងរកពាក្យ «វីរុសស្រាបៀរ» បានលោតឡើងដល់៧៤៤ភាគរយ និងពាក្យ «កូរ៉ូណាវីរុសស្រាបៀរ» បានកើនឡើងដល់៣,២៣៣ភាគរយ។  អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺប្រទេសកម្ពុជារបស់យើងក៏បានឈរនៅលើបញ្ជីកំពូល ដែលជាទីកន្លែងស្វែងរកពាក្យ «វីរុសស្រាបៀរកូរ៉ូណា» នឹងគេដែរ។ ទិន្នន័យស្រាវជ្រាវពីសហរដ្ឋអាមេរិកក៏បានបង្ហាញដែរថា ប្រជាជនបាននាំគ្នាស្វែងរកពាក្យស្រាបៀរជាមួយគ្នានឹងពាក្យវីរុស កាន់តែច្រើនឡើង។ ការពិតទៅ ស្រាបៀរនិងវីរុសនេះ គ្មានពាក់ព័ន្ធគ្នានោះទេ។

ប្រទេសកម្ពុជារបស់យើងឈរនៅលើបញ្ជីកំពូលនៃការស្វែងរកពាក្យ corona beer virus នៅលើអ៊ីនធឺណេត
ប្រទេសកម្ពុជារបស់យើងឈរនៅលើបញ្ជីកំពូលនៃការស្វែងរកពាក្យ corona beer virus នៅលើអ៊ីនធឺណេត

 ករណីដែលបានរាយការណ៍ដំបូងនៃវីរុសកូរ៉ូណាប្រភេទថ្មី គឺនៅថ្ងៃទី៨ ខែធ្នូ ក្នុងទីក្រុងវូហានប្រទេសចិន ហើយវីរុសនេះបានចាប់ផ្ដើមទទួលការផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងខែមករានេះ។ ចាប់តាំងពីពេលនោះមក ទីក្រុងវូហាននិងទីក្រុងចិនជាច្រើនទៀត ត្រូវបានដាក់ឲ្យនៅដាច់ពីគេ។ គិតត្រឹមថ្ងៃពុធ មនុស្ស១៣២នាក់ត្រូវបានស្លាប់ និង៦,០០០នាក់ផ្សេងទៀតបានឆ្លងជំងឺថ្មីនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T