ក្រុមហ៊ុនអាកាសចរណ៍British Airwaysផ្អាករាល់ជើងហោះ​ហើរ​ទាំងអស់ទៅចិន​ ព្រោះខ្លាចឆ្លងកូរ៉ូណាវីរុស

//s5.kh1.co/40/409e038410efaa2dab5d53409b1b9238fff633f9.jpg
សង្គម

 ៣០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យន្ដហោះ British Airways បានផ្អាកការហោះហើរទៅកាន់ចិនដីគោក ព្រោះខ្លាចឆ្លងមេរោគកូរ៉ូណាវីរុស។

យន្ដហោះ British Airways បានផ្អាកការហោះហើរបណ្តោះអាសន្នទៅកាន់ចិនដីគោក ព្រោះខ្លាចឆ្លងមេរោគកូរ៉ូណាវីរុស។ យោងតាមគេហទំព័រ BA.com ដែលជាគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ​បានបង្ហាញថា មិនមានជើងហោះហើរផ្ទាល់ទៅប្រទេសចិនទេ ប៉ុន្តែវានឹងដំណើរការធម្មតាវិញនាពេលក្រោយ ។ នេះជាអ្វីដែលខាងផ្នែកអាកាសចរណ៍ បាននិយាយក្នុងសេចក្តីថ្លែងការនៅថ្ងៃពុធ​ ទី២៩ ខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=615,h=407,q=100/1d/1d9d651a9be27a3e7d9ad11897e32747fabf9921.jpg

ការឆ្លើយតបទៅនឹងសំនួរ CNA នៅថ្ងៃពុធក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបាននិយាយថា ខ្លួនមិនបានលុបជើង​ហោះហើរ​ណាមួយទៅកាន់ប្រទេសចិនទេ។ គ្រាន់តែឈប់សម្រាក់ការហោះហើរទៅកាន់ទីក្រុងម៉េកាំង និងសៀងហៃ​ដែលនៅទីនោះកំពុងមានវិធានការបង្ការជំងឺ​ប៉ុណ្ណោះ។

ជាការកត់សម្គាល់ របាយការណ៍របស់អាជ្ងាធរចិន បានបង្ហាញថា មានអ្នកស្លាប់ដោយសារកូរ៉ណាវីរុសចំនួន​១៣២​នាក់។ ចំពោះទិន្នន័យបន្ថែមនៃករណី បានបញ្ចាក់គឺមានការកើនឡើងទៅដល់ ៤៩៧៤នាក់។ ហេតុនេះហើយ នៅថ្ងៃ​អង្គារប្រទេសអង់គ្លេសបានណែនាំ និងប្រឆាំងមិនឱ្យមានការធ្វើដំណើរទៅកាន់ប្រទេសចិន​ដីគោក​ដើម្បីជៀសវាង ការរីករាលដាលនៃការឆ្លងជំងឺកូរ៉ូណាវីរុស៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T