មិនមែនលំៗទេ! ក្រោយប្រកាស លែងស្វាមីភ្លាម ម៉ូលីកា បង្ហាញលុយទាំងដុំៗ ដែលជាញើសឈាម

//s5.kh1.co/87/8799de0d99f7755dd8294508c0cd89209dacc764.jpg
តារា & កម្សាន្ដ

 ៣០-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ព្រឹកមិញនេះ តារាស្រី ម៉ូលីកា បានប្រកាសចែកផ្លូវជាមួយស្វាមី ក្រោយរៀបការបាន១០ថ្ងៃ តែពេលនេះស្រាប់តែចេញលុយទាំងគរៗ

ភ្នំពេញ៖ ដូចប្រិយមិត្តមួយចំនួន ប្រាកដជាបានជ្រាបហើយថា កាលពីពេលព្រឹកមិញនេះ មានការផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយតាតារាស្រីស្រស់ ម៉ូលីកា ដែលទើបតែនឹងរៀបការបាន១០ថ្ងៃ បានប្រកាសចែកផ្លូវជាមួយនឹងស្វាមី ក្រោយចូលរួមមង្គលការរហូតដល់យប់ជ្រៅមិនទាន់ត្រឡប់មកផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនសឹងតែមិនចង់ជឿ ព្រោះថាតារាស្រីរូបនេះបានបង្ហោះយ៉ាងចំៗបែបនេះ ពីរឿងគ្រួសារខណៈពេលដែលខ្លួនកំពុងតែពរពោះកូនក្នុងផ្ទៃរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ មិនបានប៉ុន្មានផង នាងក៏បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក ដែលធ្វើឲ្យហ្វេនមួយចំនួននាំគ្នាបើកភ្នែកធំៗគ្រប់គ្នាតែម្តង។

ដោយក្នុងនោះគឺជាលុយទាំងដុល្លារ និងលុយខ្មែរ ទាំងគរៗ មានអ្នកអង្គុយរាប់២ ៣នាក់សឹងមិនចង់គ្រប់ ខណៈពេលដែលនេះជាលុយដែលបានមកពីការខិតខំប្រឹងប្រែង ពីការរកស៊ីរបស់នាង ទាំងដែលខ្លួនកំពុងតែក្លាយជាម្តាយគេពរពោះកូនក្នុងផ្ទៃ។

តែទោះជាយ៉ាងណាក្តី បន្ទាប់ពីប្រកាសថាបែកបាក់ជាមួយនឹងស្វាមី តារាស្រីរូបនេះមិនបានបង្ហាញនូវសកម្មភាព ទាក់ទងជាមួយនឹងរឿងនេះនៅឡើយនោះទេ ស្របពេលដែលមហាជនជាច្រើនពិតជាមិនចង់ឲ្យអ្នកទាំង២ ទើបនឹងរៀបការបាន១០ថ្ងៃ ប្រែមកជាបែបនេះនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

https://s5.kh1.co/__image/w=650,h=867,q=100/f5/f570eca7b527a1049c5f88194b4edf29f8414ca4.jpg
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី
លុយរបស់ ម៉ូលីកា
លុយរបស់ ម៉ូលីកា
លុយរបស់ ម៉ូលីកា
លុយរបស់ ម៉ូលីកា
លុយរបស់ ម៉ូលីកា
លុយរបស់ ម៉ូលីកា
លុយរបស់ ម៉ូលីកា
លុយរបស់ ម៉ូលីកា
លុយរបស់ ម៉ូលីកា
លុយរបស់ ម៉ូលីកា
ម៉ូលីកា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T