គ្រាន់តែម៉ូតរថយន្តរបស់ Paul Walker ប្រមូលក្នុងការដេញថ្លៃលើកចុងក្រោយបានចំនួន...

//s5.kh1.co/55/5528b07c7b8bed25be7a54b09cc9fce390bf48f2.jpg
តារា & កម្សាន្ដ

 ៣០-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការប្រមូលរថយន្តរបស់ តារាសម្តែងជើងចាស់ លោក Paul Walker លក់បានជាង ២,៣ លានដុល្លារនៅឯការដេញថ្លៃនៅbarrett-jackson Scottsdale នេះជាការដេញថ្លៃលើកចុងក្រោយ។

សហរដ្ឋអាមេរិក៖ ជឿថាពិភពលោកនៅតែចងចាំលោក Paul Walker ដែលជាតួឯកឈានមុខគេនៃខ្សែភាពយន្ត Fast & Furious បានដែលបានទទួលមរណភាពកន្លងទៅ។ ហើយរូបភាពខាងក្រោមនេះ ជាប្រភេទរថយន្ត BMW M3 ស៊េរីឆ្នាំ ១៩៩០ ដែលលក់ក្នុងតម្លៃ ៣៨៥,០០០ ដុល្លារក្នុងការដេញថ្លៃធ្វើឱ្យវាចង់ថ្លៃជាងនឹងរថយន្ត Lamborghini ស៊េរីថ្មីបំផុត។ ដូច្នេះគ្រប់គ្នា បានទៅរកចម្លើយថា ហេតុអ្វីបានជាពួកគេត្រូវបានលក់ក្នុងតម្លៃល្អបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BMW M3 ស៊េរីឆ្នាំ ១៩៩០
BMW M3 ស៊េរីឆ្នាំ ១៩៩០
ឡានស៊េរី370Z
ឡានស៊េរី370Z

ក្នុងនោះ ដំបូងបង្អស់វាជាប្រភេទឡានដែលមានទម្ងន់ស្រាល E36 M3 ដ៏កម្របំផុតមួយ ដែលជារថយន្តមួយក្នុងចំណោមរថយន្ត ១២០ ដែលបានផលិតវាហើយមានចម្ងាយតិចបំផុតមួយ​ ដែលមានចម្ងាយ ត្រឹមតែ៥០០០ ម៉ាយប៉ុណ្ណោះ។ ហើយទីពីរអ្វីដែលសំខាន់បំផុតនោះ គឺថាវាជាឡានដែលគ្រប់គ្រងដោយ Paul Walkerផ្ទាល់។

ឡានស៊េរីR32 Nissan Skyline
ឡានស៊េរីR32 Nissan Skyline
ឡានដែលដាក់ដេញថ្លៃ
ឡានដែលដាក់ដេញថ្លៃ
ឡានស៊េរី Ford Bronco Eddie Bauer Edition  
ឡានស៊េរី Ford Bronco Eddie Bauer Edition  

រថយន្តទាំងនេះត្រូវបានដាក់លក់ដេញថ្លៃ នៃការប្រមូលឡានដ៏ល្បីល្បាញរបស់ Paul Walker ដែលដំណើរការដោយ Barrett Jackson ហើយក្រៅពីរថយន្ត E36 M3 ក៏មានរថយន្តជាច្រើនទៀតដែលត្រូវបានដាក់ដេញថ្លៃក្នុងពេលដំណាលគ្នានឹងរថយន្ត ៣៧០Z ក្នុងតម្លៃ ១០៥,៦០០ ដុល្លារ។

ឡានស៊េរី Toyota Tundra Access Cab  
ឡានស៊េរី Toyota Tundra Access Cab  
ឡានស៊េរី Audi S4 in 2000 
ឡានស៊េរី Audi S4 in 2000 
ឡានស៊េរី Chevy Chevelle wagon 
ឡានស៊េរី Chevy Chevelle wagon 

រីឯរថយន្ត R32 Nissan Skyline ជាមួយនឹងការកែលម្អអាប់ដេតបានលក់ក្នុងតម្លៃ ១០០.១០០ ដុល្លារ ចំណែកឯរថយន្ដ Mustang ស៊េរីឆ្នាំ ២០១៣ ម៉ាកស្ព័រ ៣០២Sបានលក់ក្នុងតម្លៃ ៩៥.៧០០ ដុល្លាររថយន្ដ Ford Bronco Eddie Bauer Edition តម្លៃ ៧៣.៧០០ ដុល្លាររថយន្ដតូ Toyota Tundra Access Cab លក់ក្នុងតម្លៃ ១៦.៥០០ ដុល្លារ។ រថយន្ត Audi S4 ក្នុងឆ្នាំ ២០០០ លក់ក្នុងតម្លៃ ២៩.៧០០ ដុល្លារនិង Chevy Chevelle Wagon ឆ្នាំ ១៩៦៤ បានក្នុងតម្លៃ ១៩.៨០០ ដុល្លារ៕

Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T