ការិយាល័យរបស់ Google នៅក្នុងប្រទេសចិន ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសារការរីករាលដាលវីរុសកូរ៉ូណាប្រភេទថ្មី

//s5.kh1.co/b1/b1081485670cac48b073b2acfba9c425aa7b7bf8.jpg
បច្ចេកវិទ្យា

 ៣០-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសថ្មី Google បានសម្រេចចិត្តឲ្យបុគ្គលិករបស់ខ្លួនឈប់សម្រាក។

ចិន៖ ក្រុមហ៊ុន Google បានបិទការិយាល័យរបស់ខ្លួននៅប្រទេសចិនជាបណ្ដោះអាសន្ន ដោយសារការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី។ ការបិទនេះ រួមមានការិយាល័យទាំងអស់នៅចិនដីគោក ក៏ដូចជាការិយាល័យរបស់ Google នៅហុងកុងនិងតៃវ៉ាន់ផងដែរ។ បច្ចុប្បន្ននេះ​ ការិយាល័យនានាត្រូវបានបិទ បន្តពីថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំប្រពៃណីចិន ហើយវាជាវិធានការណ៍មួយដែលរដ្ឋាភិបាលចិនចាត់ចែង ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃវីរុស តាមរយៈការជំរុញឲ្យប្រជាជនស្នាក់នៅខាងក្នុង និងចៀសវាងការធ្វើដំណើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីរុសកូរ៉ូណាប្រភេទថ្មី បានធ្វើឲ្យការិយាល័យក្រុមហ៊ុនល្បីៗក្នុងប្រទេសចិន បិទជាបណ្ដោះអាសន្ន
វីរុសកូរ៉ូណាប្រភេទថ្មី បានធ្វើឲ្យការិយាល័យក្រុមហ៊ុនល្បីៗក្នុងប្រទេសចិន បិទជាបណ្ដោះអាសន្ន

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បាននិយាយថា ឥឡូវនេះ ក្រុមហ៊ុនគ្រោងនឹងបិទការិយាល័យរបស់ខ្លួន ដោយអនុលោមតាមការណែនាំរបស់រដ្ឋាភិបាល ហើយក៏បានដាក់កម្រិតការធ្វើដំណើរអាជីវកម្មជាបណ្ដោះអាសន្ន លើការហោះហើរទៅកាន់ចិនដីគោកនិងហុងកុងផងដែរ។ ក្រុមហ៊ុនក៏កំពុងណែនាំដល់នយោជិកដែលកំពុងធ្វើការនៅប្រទេសចិន ហើយនយោជិកដែលមានក្រុមគ្រួសារ ត្រូវត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់បំផុត និងត្រូវធ្វើការនៅផ្ទះយ៉ាងហោចណាស់១៤ថ្ងៃ រាប់ចាប់ពីថ្ងៃចាកចេញ។

បុគ្គលិករបស់ Google ក្នុងប្រទេសចិន ក៏ត្រូវអនុញ្ញាតឲ្យឈប់សម្រាកដែរ
បុគ្គលិករបស់ Google ក្នុងប្រទេសចិន ក៏ត្រូវអនុញ្ញាតឲ្យឈប់សម្រាកដែរ

បើទោះបីជា Google មិនដំណើរការសេវាកម្មគេហទំព័រដ៏មានប្រជាប្រិយភាពរបស់ខ្លួននៅចិន ដោយសារតែភាពតានតឹងជាប្រវត្តិសាស្ត្រជាមួយរដ្ឋាភិបាលចិន ក៏ក្រុមហ៊ុននៅតែរក្សាការិយាល័យផ្លូវការចំនួន៤ នៅក្នុងប្រទេសចិនដែរ។ Google ក៏នៅរក្សាបានវត្តមានដ៏រឹងមាំនៅក្នុងប្រទេសចិន ចំពោះផលិតផលនិងឧបករណ៍របស់ខ្លួន ជាមួយការផ្គត់ផ្គង់ពីរោងចក្រនៅប្រទេសចិន សម្រាប់ការផលិតផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T