ចាក់ដោតជីវិតប្តីប្រពន្ធ! ភរិយាផែ សុផាន់ណា ទម្លាយពីគូជីវិត ក្រោយរួមរស់ជាមួយគ្នាតាំងពីបាតដៃទទេរ ដែលគេនិយាយថា....

//s5.kh1.co/2e/2e13bd15cce98b113e4793f585a722e1c0f3a7bc.jpg
តារា & កម្សាន្ដ

 ៣០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយស្ងាត់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំ ពេលនេះភរិយាផែ សុផាន់ណា បានធ្វើការបង្ហាញនូវជីវិតពិតរបស់ខ្លួន ក្រោយចាប់ដៃគ្នាជាប្តីប្រពន្ធអស់ពេលជាច្រើនឆ្នាំមកនេះ

ភ្នំពេញ៖ ជីវិតរបស់អតីតតារាប្រុសដ៏មានប្រជាប្រិយភាព លោក ផែ សុផាន់ណា កាន់តែមានក្តីសុខ និងសុភមង្គលកាន់តែខ្លាំងឡើងនៅក្នុងគ្រួសារ ក្រោយលោកបានចាប់ដៃគ្នាជាប្តីប្រពន្ធ អស់ពេលជាច្រើនឆ្នាំ តស៊ូលំបាកជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាប្រុសរូបនេះបច្ចុប្បន្នស្ងាត់ពីសិល្បៈ តែទោះជាយ៉ាងណាក្តីលោកនៅតែបង្ហាញជីវិតដ៏មានក្តីសុខ ក្រោយកាក់កបខ្លាំង នៅក្នុងមុខរបររកស៊ីជាមួយនឹងប្រពន្ធតាំងពីបាតដៃទទេរ។ ខណៈពេលនេះដែរ ភរិយារបស់លោកបានធ្វើការបង្ហោះសារមួយ ដែលជាសារទាក់ទងនឹងជីវិតគ្រួសារលោក រយៈពេលជាង៦ឆ្នាំមកនេះ ។

ដោយក្នុងនោះនាងបានធ្វើការរៀបរាប់យ៉ាងចាក់ដោត ជាមួយនឹងន័យមនុស្សមួយចំនួនដែលចូលចិត្តនិយាយពីគ្រួសារគេ យ៉ាងដូច្នោះថា៖

៦ ឆ្នាំមុន ពេលស្រឡាញ់គ្នាដំបូង អ្នកដ៏ទៃនិយាយថាគ្មានបានយូរទេ អាប្រុសស៊ីហើយទាត់ក្បាលចោលហើយ ៥ ឆ្នាំមុន ស្រឡាញ់គ្នាប្តូរផ្តាច់ ទោះគ្រួសារថាកុំយកតារាធ្វើប្តីគ្មានកំណើតទេ ចឹងក៏ស៊ូទ្រាំរស់នៅផ្ទះជួលជាមួយគ្នា ស៊ីមី ស៊ីពងទារាល់ថ្ងៃ ៤ ឆ្នាំមុនចាប់ផ្តើមបែកគំនិតរកស៊ី សន្សំលុយ ដោយគ្មាននរណាជួយសូម្បីតែម្នាក់ រហូតមានកូនមួយ អ្នកដ៏ទៃក៏ថាទៀត ឃើញទេ ខុសប្រពៃណីហើយ អត់កំណើតមែន ៣ឆ្នាំមុន បន្ទាប់ពីសន្សំលុយទិញឡាន កញ្ចាស់មួយ ផ្ទះតូចញឹបមួយ ក៏មានលុយល្មមរៀបការជាមួយគ្នា បន្ទាប់អ្នកដ៏ទៃក៏ថា ពួកវាសម្តែងទេ ការពិតឈ្លោះគ្នារាល់ថ្ងៃសរុបមក ជីវិតគ្រួសារ កុំត្រជៀកស ស្តាប់អី រៀបឥរិយាបថ សម្របខ្លួនជាមួយមនុស្សយើងស្រឡាញ់ ប្រពន្ធប្រឹងរកស៊ី ប្តីប្រឹងធ្វើការ ទំនេរជួយប្រពន្ធ ជួយមើលកូន ខុសត្រូវតិចតួច ខឹងហើយដើរចេញមួយសន្ទុះទៅ ចប់ហើយ គ្មានអ្នកដ៏ទៃណាមករិករាយនិងជីវិតគ្រួសារយើង ឲ្យប្រាកដ៏ទេ

សាររបស់ភរិយា ផែ សុផាន់ណា

ទន្ទឹមនឹងសារមួយនេះ បានធ្វើឲ្យហ្វេនជាច្រើនពិតជាសរសើរដល់ពួកគេ ដែលទោះបីជាមានពាក្យសម្តីនិយាយរិះគន់ ចាក់អ្វីក៏ដោយ ក៏ពួកគេនៅតែខំប្រឹងរហូតដល់ជោគជ័យបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ផែ សុផាន់ណា 
ផែ សុផាន់ណា 
ភរិយាផែ សុផាន់ណា 
ភរិយាផែ សុផាន់ណា 
ផែ សុផាន់ណា  និងភរិយា
ផែ សុផាន់ណា  និងភរិយា
ផែ សុផាន់ណា  និងភរិយា
ផែ សុផាន់ណា និងភរិយា
ផែ សុផាន់ណា  និងគ្រួសារ
ផែ សុផាន់ណា និងគ្រួសារ
ផែ សុ​ផា​ន់​ណា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T