ចេញហើយ! នេះគឺជារូបភាពលម្អិតដំបូងគេបង្អស់ របស់ផ្ទៃព្រះអាទិត្យ (មានវីដេអូ)

//s5.kh1.co/c5/c574b43059e6494a638d56e62290733f16cfc6d3.jpg
បច្ចេកវិទ្យា

 ៣០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការសិក្សាពីព្រះអាទិត្យកាន់តែស៊ីជម្រៅ អាចជួយឲ្យការទស្សន៍ទាយបាតុភូតផ្សេងៗ ដែលកើតមាននៅលើព្រះអាទិត្យ បានកាន់តែប្រសើរ។

អាមេរិក៖ ផ្ទៃនៃព្រះអាទិត្យរបស់យើង គឺជាកន្លែងដ៏កាចសាហាវមួយ ហើយឥឡូវនេះ យើងអាចមើលឃើញវាបានយ៉ាងល្អិតល្អន់ ដោយសាររូបភាពដំបូងបានពីមូលនិធិវិទ្យាសាស្ត្រជាតិរបស់ Daniel K. Inouye Solar Telescope ដែលមានមូលដ្ឋាននៅកោះហាវ៉ៃ។ កែវយឹតអវកាសដែលមានមូលដ្ឋាននៅដីនឹងធ្វើការជាមួយគ្នានឹងយាន Parker Solar Probe របស់ណាសាដែលកំពុងធ្វើដំណើរជុំវិញព្រះអាទិត្យ ហើយនឹងមានយាន Solar Orbiter មួយទៀតរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ដែលនឹងជួយយើងស្វែងយល់បន្ថែមអំពីព្រះអាទិត្យ និងរបៀបដែលធាតុអាកាសនៅលំហអាចប៉ះពាល់ដល់ភពផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នេះគឺជារូបភាពលម្អិតដំបូងគេបង្អស់របស់ផ្ទៃព្រះអាទិត្យ
នេះគឺជារូបភាពលម្អិតដំបូងគេបង្អស់របស់ផ្ទៃព្រះអាទិត្យ

កែវយឹតអវកាសនេះមានកញ្ចក់៣.៩៦ម៉ែត្រ ដែលធ្វើឲ្យវាមានទំហំធំជាងគេ ក្នុងចំណោមកែវយឹតអវកាសសម្រាប់ថតព្រះអាទិត្យ។ វាក៏មានប្រព័ន្ធត្រជាក់ ដែលអាចផ្ដល់នូវការការពារកម្ដៅសម្រាប់កែវយឹត ដើម្បីឲ្យសីតុណ្ហភាពមានស្ថេរភាព។ អុបទិករបស់វាក៏ជួយកាត់បន្ថយភាពមិនច្បាស់នៃបរិយាកាសផែនដីផងដែរ។ ព័ត៌មានលម្អិតនៅក្នុងរូបភាពដែលទើបនឹងចេញ បង្ហាញពីប្លាស្មាដែលគ្របដណ្ដប់លើព្រះអាទិត្យ ដែលហាក់ដូចជាពុះ។ កោសិកាយក្សមានទំហំប៉ុនរដ្ឋតិចសាស់បង្កើតជាចលនា ដែលកំដៅខាងក្នុងព្រះអាទិត្យត្រូវបានភាយទៅលើផ្ទៃ ខណៈដែលកោសិកាផ្សេងៗទៀតត្រជាក់និងលិចនៅពីក្រោមវា។

មួយកោសិកាយក្សនៃផ្ទៃព្រះអាទិត្យ មានទំហំប៉ុនរដ្ឋតិចសាស់
មួយកោសិកាយក្សនៃផ្ទៃព្រះអាទិត្យ មានទំហំប៉ុនរដ្ឋតិចសាស់

ខ្យល់នៃព្រះអាទិត្យបានបក់ចេញពីព្រះអាទិត្យ ដែលនាំឲ្យភាគល្អិតផ្សេងៗខ្ចាត់ខ្ចាយពាសពេញព្រះអាទិត្យ។ ហើយកូរ៉ូណារបស់ព្រះអាទិត្យដែលជាបរិយាកាសខាងក្រៅរបស់ផ្កាយ គឺក្ដៅជាងផ្ទៃពិតរបស់វា។ កូរ៉ូណាមានសីតុណ្ហភាពមួយលានអង្សាសេ ខណៈផ្ទៃខាងលើមានមានសីតុណ្ហភាពប្រហែល៥៧២៦.៨៥អង្សាសេ។

វីដេអូបង្ហាញពីចលនានៅលើផ្ទៃព្រះអាទិត្យ

ការស្វែងយល់ពីខ្យល់ព្រះអាទិត្យនិងកម្ដៅនៃបរិយាកាសកូរ៉ូណា គឺជាចំនុចសំខាន់មួយ។ ពួកវាទាំងពីរដើរតួក្នុងអាកាសធាតុនៅទីអវកាសនិងព្យុះរបស់ព្រះអាទិត្យ ហើយការយល់ដឹងពីខ្យល់ព្រះអាទិត្យអាចជួយឲ្យការព្យាករណ៍អាកាសធាតុលើអវកាស កាន់តែប្រសើរឡើង។ ខ្យល់ព្រះអាទិត្យនិងសីតុណ្ហភាពរបស់កូរ៉ូណាក៏មានឥទ្ធិលដល់ការច្រានម៉ាសពីកូរ៉ូណា ដែលអាចប៉ះពាល់ដល់បណ្ដាញអគ្គិសនីនិងទូរគមនាគមន៍នៅលើផែនដី ក៏ដូចជាអវកាសនិករបស់យើង នៅស្ថានីយ៍អវកាសអន្តរជាតិផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T