អីយ៉ាស! Man UTD កំពុងចរចាជាមួយអតីតនាយកផ្នែកកីឡារបស់ក្រុម PSG ដើម្បីមកជំនួសលោក Ed Woodward

//s5.kh1.co/47/47e3c5b9a8260fa0a4f15df189fa3edb697b4d37.jpg
កីទ្បា

 ២៩-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Man UTD កំពុងចរចាជាមួយអតីតនាយកផ្នែកកីឡាក្រុម PSG ក្នុងគោលបំណងចង់ឲ្យលោកមកកាន់តំណែងទិញដូរកីឡាករនៅ Old Trafford

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយកាណ៍ថា កំពុងពិភាក្សាចរចាជាមួយនឹងអតីតនាយកផ្នែកកីឡារបស់ក្រុម PSG លោក Antero Henrique ក្នុងគោលបំណងចង់ឲ្យលោក មកកាន់ការងារនៅកីឡដ្ឋាន Old Trafford។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Henrique វ័យ៥១ឆ្នាំ ធ្លាប់ចំណាយពេល២ឆ្នាំធ្វើការនៅក្លិប Paris Saint-Germain ក្នុងនាមជានាយកផ្នែកអភិវឌ្ឍន៍កីឡា។

  លោក Antero Henrique
  លោក Antero Henrique

បើយោងតាមការចុះផ្សាយរបស់កាសែត L'Équipe បានឲ្យដឹងថា ខណៈពេលនេះលោក Henrique កំពុងពិភាក្សាចរចាជាមួយនឹងក្រុមបិសាចក្រហម ជុំវិញការមកកាន់តួនាទីផ្នែកដោះដូរកីឡាករនៅ United។

អនុប្រធានប្រតិបត្តិ លោក Ed Woodward បច្ចុប្បន្ន ទទួលបន្ទុកនាំយកកីឡាករមកកាន់ទឹកដី Old Trafford ប៉ុន្តែគុណភាពការងាររបស់លោកហាក់មិនទាន់ត្រូវចិត្តអ្នកគាំទ្ររបស់​ Man UTD នៅឡើយទេ។

លោក Ed Woodward
លោក Ed Woodward

ការមកដល់របស់លោក Henrique ជារឿងល្អមួយសម្រាប់ក្រុម Man UTD ខណៈក្លិបយក្សនៅអង់គ្លេសមួយនេះ បានស្វែងរកអ្នកមកកាន់តួនាទីជានាយកផ្នែកកីឡាអស់រយៈពេល១៨ខែមកហើយ។

គួរឲ្យដឹងដែថា លោក Henrique ធ្លាប់មានស្នាដៃ នាំយកកីឡាករឆ្នើមៗជាច្រើន មកចូលរួមជាមួយក្រុម PSG កំឡុងពេលលោកនៅកាន់ការងារ រួមមានខ្សែការពារ Dani Alves ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Kylian Mbappe និងជម្រើសជាតិប្រេស៊ីល Neymar៕

Dani Alves ,  Neymar និង  Mbappe
Dani Alves ,  Neymar និង  Mbappe

ប្រភពsportbible

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T