ទំនើបមែន! សណ្ឋាគារមួយនៅចិន ប្រើប្រាស់មនុស្សយន្ដជាអ្នកដឹកជញ្ជូនអាហារអោយភ្ញៀវ ដើម្បីកាត់បន្ថយការឆ្លង «កូរ៉ូណាវីរុស» (មានវីដេអូ)

//s5.kh1.co/b6/b6bbeb2523310d959ce99c7211984c1b7f41e5ae.jpg
បច្ចេកវិទ្យា

 ២៩-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សណ្ឋាគារមួយនៅចិន ប្រើប្រាស់មនុស្សយន្ដជាអ្នកដឹកជញ្ជូនអាហារអោយភ្ញៀវដល់បន្ទប់

ចិន៖ ស្របពេលដែលកូរ៉ូណាវីរុសនៅតែបន្តឆ្លងពីមួយទៅមួយ និងមានកំណើនអ្នកស្លាប់កើនឡើងជារៀងរាល់ថ្ងៃ គេឃើញប្រជាជនចិនជាច្រើនបង្កើនការប្រុងប្រយ័ត្នដើម្បីការពារពីការឆ្លងជំងឺដ៏កាចសាហាវនេះទៅតាមរបៀបប្លែកៗគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងកាលពីថ្ងៃអាទិត្យកន្លងទៅនៅក្នុងសណ្ឋាគារមួយស្ថិតនៅទីក្រុង ហាំងចូ ភាគខាងត្បូងប្រទេសចិន បានប្រើប្រាស់មនុស្សយន្ដជាអ្នកដឹកជញ្ជូនអាហារឲ្យភ្ញៀវ ដើម្បីបង្ការការឆ្លងរវាងភ្ញៀវ និងបុគ្គលិក។ ក្នុងឃ្លីបវីដេអូខ្លីមួយគេឃើញមនុស្សយន្ដកំពុងដឹកជញ្ជូនអាហារឲ្យភ្ញៀវដល់មាត់បន្ទប់យ៉ាងសកម្ម។

មនុស្សយន្ដពេលដឹងអាហារឲ្យភ្ញៀវដល់បន្ទប់
មនុស្សយន្ដពេលដឹងអាហារឲ្យភ្ញៀវដល់បន្ទប់

មិនត្រឹមតែការដឹកជញ្ជូនអាហារឲ្យភ្ញៀវជាង ២០០នាក់ដល់បន្ទប់នោះទេ មនុស្សយន្ដដ៏អស្ចារ្យដែលគេដឹងថាមានដល់ ១៦គ្រឿង ថែមទាំងអាចនិយាយបានទៀតផង។ យោងតាមប្រភពព័ត៌មាន មនុស្សយន្ដទាំងនេះអាចបញ្ចេញសម្លេងថា៖

សួស្ដីអ្នកទាំងអស់គ្នា! ឥឡូវនេះខ្ញុំគឺជាអ្នកបម្រើសេវាកម្មអាហារ ដូច្នេះបើលោកអ្នកត្រូវការអ្វី អាចផ្ញើសារមកកាន់យើងខ្ញុំតាមរយៈ WeChat  ហើយបុគ្គលិករបស់យើងនឹងទាក់ទងទៅអ្នកវិញក្នុងពេលឆាប់ៗ ។ សូមទទួលទានឲ្យបានឆ្ងាញ់ពិសា សូមអរគុណ។

តាមការឲ្យដឹងពីអ្នកសរសេរកម្មវិធីសម្រាប់ដាក់ឲ្យមនុស្សយន្ដ គេបែងចែកពួកវាទៅតាមជាន់នីមួយៗ ដោយក្នុង ១ ជាន់មានចំនួន ១គ្រឿង។ របៀបដំណើរការគឺគេរៀបចំឲ្យមានជាកន្លែងដែលត្រូវទៅ និងកន្លែងឈប់ ការបញ្ចញសម្លេងដើម្បីឲ្យភ្ញៀវនៅក្នុងបន្ទប់បានដឹងពេលទៅដល់ ជាដើម។  ហើយមនុស្សយន្ដទាំងអស់នេះក៏អាចច្រៀងចម្រៀងឲ្យភ្ញៀវស្ដាប់កម្សាន្ដបានផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T