យកបាន ឬមិនបាន? Barcelona ចាប់ចិត្តបេតីខ្សែប្រយុទ្ធឆ្នើមម្នាក់ ដើម្បីទៅជំនួសកន្លែងរបស់ Suarez

//s5.kh1.co/d1/d15fd9e0e0366fcae730468b8ddee3afec224bde.jpg
កីទ្បា

 ២៩-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Barcelona ចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ Ajax

អេស្ប៉ាញ៖ ក្រោយបោះបង់ការចង់បានទៅលើខ្សែប្រយុទ្ធ Valencia កីឡាករ Rodrigo Moreno ក្លិប Barcelona ហាក់អន្ទះអន្ទែងក្នុងការនាំចូលខ្សែប្រយុទ្ធនៅទីផ្សារលើកនេះ ដោយបានទៅដាក់ចាប់អារម្មណ៍លើកីឡាករ Dusan Tadic ដែលជាខ្សែប្រយុទ្ធឆ្នើមរបស់ Ajax។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Dusan Tadic
កីឡាករ Dusan Tadic

សារព័ត៌មាន Gianluca Di Marzio បានចុះផ្សាយថា ភ្នាក់ងារផ្ទាល់របស់កីឡាករ​ Tadic នឹងធ្វើដំណើរមកកាន់ក្លិប Barcelona នៅថ្ងៃពុធនេះដើម្បីជួបពិភាក្សាជុំវិញរឿងរ៉ាវនៃការផ្ទេរខ្សែប្រយុទ្ធជម្រើសជាតិស៊ែប៊ីមកលេងនៅទឹកដីប្រទេសអេស្ប៉ាញ។

Tadic គឺជាខ្សែប្រយុទ្ធលេចធ្លោមួយរូបកាលពីរដូវកាលមុន ដោយបានជួយឲ្យ Ajax ឡើងមកដល់វគ្គ ៤ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League និងរកគ្រាប់បាល់សរុបបាន ៣៨គ្រាប់ឲ្យក្លិបជើងឯកហូឡង់។ នៅរដូវកាលនេះ Tadic ក៏រកគ្រាប់បាល់បាន ១១គ្រាប់ឲ្យ Ajax ហើយដែរ។

កីឡាករ Dusan Tadic
កីឡាករ Dusan Tadic
កីឡាករ Dusan Tadic
កីឡាករ Dusan Tadic

បើសិនជាការចរចាបានជោគជ័យ ហើយការផ្ទេរកើតឡើងមែននោះ Tadic នឹងត្រូវធ្វើការជាថ្មីជាមួយអតីតមិត្តរួក្រុម Frenkie de Jong នៅកីឡដ្ឋាន Camp Nou ដោយពួកគេទាំងពីរធ្លាប់សហការគ្នាបានយ៉ាងល្អកាលពីរដូវកាលមុននៅ Ajax មុនពេល de Jong ផ្លាស់មកកាន់ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់។

កីឡាករ Dusan Tadic និង Frenkie de Jong
កីឡាករ Dusan Tadic និង Frenkie de Jong

យ៉ាងណាមិញ នេះមិនមែនជារឿងងាយស្រួលទេសម្រាប់ Barcelona ព្រោះថាទីផ្សារដោដូរកីឡាករដូវរងាខែមករានេះ នឹងត្រូវបិទនៅថ្ងៃសុក្រខាងមុខនេះ ដូច្នេះនៅសល់ពេលតែ២ថ្ងៃទៀតប៉ុណ្ណោះសម្រាប់លោក Quique Setien ក្នុងការស្វែងរកអ្នកមកជំនួស Luiz Suarez ដែលកំពុងតែមានបញ្ហារបួស៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T