ភ័យមិនស្ទើរ! បុរសម្នាក់នៅទីក្រុងវូហាន ខឹងទៅទិញថ្នាំមិនមាន ស្រាប់តែដោះម៉ាស់ក្អកដាក់គ្រូពេទ្យ (មានវីដេអូ)

//s5.kh1.co/52/52979a5892199ef808301e0aa5282ef4a1297697.jpg
សង្គម

 ២៩-មករា-២០២០ ៥ល្ងាច · ៥ ឆ្នាំមុន

គ្រូពេទ្យនាំគ្នាភ័យ ក្រោយពីបុរសម្នាក់ដោះម៉ាស់ក្អកដាក់

ចិន៖ កាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ បុរសម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) រស់នៅក្នុងទីក្រុងវូហាន បានទៅមន្ទីរពេទ្យមួយកន្លែងដើម្បីទិញថ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា បុរសរូបនោះ បានស្លៀកសម្លៀកបំពាក់ខ្មៅមួយឈុត និងពាក់ម៉ាស់ ហើយឈរនិយាយជាមួយគ្រូពេទ្យ។ បន្ទាប់មក គាត់ក៏ដកក្រដាសតូចមួយចេញពីក្នុងហោប៉ៅ និងហុចទៅកាន់គ្រូពេទ្យម្នាក់។ រំពេចនោះ ស្រាប់តែគាត់ដោះម៉ាស់ចេញ ហើយក្អកតាមចន្លោះរនាំងកញ្ចក់ ដែលធ្វើឲ្យគ្រូពេទ្យភ័យស្ទុះក្រោកចេញពីកៅអី។

ក្រោយពីកើតហេតុខាងលើនេះរួចមក បុរសរូបនោះត្រូវបានគេយកទៅពិនិត្យរកឃើញថា គាត់មានអាការផ្ដាសាយនិងក្អកធម្មតាប៉ុណ្ណោះ។ ហើយគាត់មិនមានផ្ទុះមេរោគកូរ៉ូណាដែលកំពុងរាតត្បាតក្នុងទីក្រុងវូហានឡើយ។ យ៉ាងណាមិញ គ្រូពេទ្យម្នាក់ក៏បានបញ្ជាក់ដែរថា បុរសនោះបានផ្ទុះកំហឹង និងខកចិត្ត បន្ទាប់ពីឮថាគ្មានថ្នាំដែលគាត់ត្រូវការ៕

សូមទស្សនារូបភាពនិងវីដេអួខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T