“បេះដូងខ្វះកំដៅ” ផ្ដើមមានវត្តមាននៅ ភីអិនអិន ចាប់ពីចុងខែមករានេះតទៅ!

//s5.kh1.co/24/24d11d558acf4cfd89d445a9f9edf6f40a0bb414.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃទី ៣០ ចុងខែ មករានេះ James Ma និងចូលខ្លួនមកបម្រើអារម្មណ៍ ប្រិយមិត្តទស្សនិកជន ថ្មីម្ដងទៀតតាមរយៈរឿង «បេះដូងខ្វះកំដៅ»

ភ្នំពេញ៖ ទស្សនិកជនប្រហែលជាបានជ្រាបហើយពីសមត្ថភាពនិងភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់កម្លោះសង្ហា  James Ma ក្នុងរឿង លំហូរបេះដូង របស់ស្ថានីយទូរទស្សន៍ ភីអិនអិន។ ហើយនៅថ្ងៃទី ៣០ ចុងខែ មករានេះ James Ma និងចូលខ្លួនមកបម្រើអារម្មណ៍ ប្រិយមិត្តទស្សនិកជន ថ្មីម្ដងទៀតតាមរយៈរឿង «បេះដូងខ្វះកំដៅ» ។  បេះដូងខ្វះកំដៅ រៀបរាប់ពីរឿងរ៉ាវរបស់សេដ្ឋីវ័យក្មេងឈ្មោះ យាមយុទ្ធ (Yiamyuth) ដែលមានទេពកោសល្យពិសេសខាងជំនាញទិញលក់ភាគហ៊ុនរហូតត្រូវគេដាក់រហ័សនាមថា មេធ្មប់ជំនួញ។ តែរូបគេក៏ជាងក្មេងកំព្រារ មិនស្គាល់ប្រវត្តិខ្លួនឯង រស់នៅដោយខ្វះភាពកក់ក្ដៅ មូលហេតុទាំងអស់នេះបានធ្វើឲ្យគេក្លាយទៅជាមនុស្សមានអំនួត យល់តែចិត្តខ្លួនឯង យល់ថាក្នុងជីវិតគ្មានអ្វីដែលសំខាន់ជាងលុយ ប្រើមនុស្សស្រីគ្រាន់តែជាស្ពានដើម្បីសម្រេចគៅលដៅ។ល។ នៅខាងក្រៅ យាមយុទ្ធ (Yiamyuth) ហាក់ដូចជាមានល្បិចកលនិងមានចរិតជាប្រុសស្អាត ប៉ុន្តែអ្វីៗទាំងនេះគ្រាន់តែជារបាំងលាក់ភាពខ្វះសេចក្តីស្រឡាញ់តែប៉ុណ្ណោះ។ រហូតដល់ថ្ងៃមួយនៅពេល យាមយុទ្ធ (Yiamyuth) ដឹងថាឳពុកម្ដាយបង្កើតជានរណា គេក៏សម្រេចចិត្តសងសឹកដោយព្យាយាមយកក្រុមហ៊ុនប៉ារបស់គេមកកាន់កាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿង «បេះដូងខ្វះកំដៅ»
រឿង «បេះដូងខ្វះកំដៅ»

ប៉ុន្តែនៅទីនោះ គេបានជួបនឹង ដាវ នឿ Dao Nuer ជាក្មេងស្រីក្រីក្រម្នាក់។ ដាវ នឿ  បានជួយឱ្យយាមយុទ្ធ ដឹងពីតម្លៃនៃសេចក្តីស្រឡាញ់ហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឱ្យគេបោះបង់ចោលការសងសឹក។

តើ ដាវនឿ អាចចូលខ្លួនមករំដោះ បេះដូងដែលមានតែភាពឯកា និងខ្វះកម្ដៅរបស់ យាមយុទ្ធ បានដោយរបៀបណា? ចង់ជ្រាបច្បាស់ កុំភ្លេចរងចាំទស្សនាខ្សែភាពយន្តភាគថៃរឿង បេះដូងខ្វះកំដៅ ផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍វេលាម៉ោង ៩:០០ ដល់ ១០:៣០ នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី៣០ខែមករាឆ្នាំ២០២០ នេះតទៅ៕

រឿង «បេះដូងខ្វះកំដៅ»
រឿង «បេះដូងខ្វះកំដៅ»
រឿង «បេះដូងខ្វះកំដៅ»
រឿង «បេះដូងខ្វះកំដៅ»
រឿង «បេះដូងខ្វះកំដៅ»
រឿង «បេះដូងខ្វះកំដៅ»
រឿង «បេះដូងខ្វះកំដៅ»
រឿង «បេះដូងខ្វះកំដៅ»
រឿង «បេះដូងខ្វះកំដៅ»
រឿង «បេះដូងខ្វះកំដៅ»
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T