ពិធីសម្ពោធ និង ទស្សនាផ្ទះគំរូរបស់ក្រុមហ៊ុនបុរីរិទ្ធិ (មានវីដេអូ)

//s5.kh1.co/42/42803a4cdd67fff5d796efd40bfac1b147d9b3a1.jpg
សង្គម

 ២៩-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនបុរីរិទ្ធិដែលជាក្រុមហ៊ុន អភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប និង ប្រណិតដ៍ធំមួយ ក្នុងព្រះរាជាណាចក្រកម្ពុជានោះ កំពុងតែអភិវឌ្ឍន៍នូវគម្រោងទី២ របស់ខ្លួនយ៉ាងសកម្ម និង ផ្ចិតផ្ចង់បំផុត ដោយឈរលើគុណភាពជាចំបង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែល ចង់បានលំនៅឋានបែបប្រណិត និង ប្រកបដោយគុណភាព

ភ្នំពេញ៖ ក្រុមហ៊ុនបុរីរិទ្ធិដែលជាក្រុមហ៊ុន អភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប និង ប្រណិតដ៍ធំមួយ ក្នុងព្រះរាជាណាចក្រកម្ពុជានោះ កំពុងតែអភិវឌ្ឍន៍នូវគម្រោងទី២ របស់ខ្លួនយ៉ាងសកម្ម និង ផ្ចិតផ្ចង់បំផុត ដោយឈរលើគុណភាពជាចំបង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែល ចង់បានលំនៅឋានបែបប្រណិត និង ប្រកបដោយគុណភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយអ្វីដែលគួរអោយកត់សម្គាល់នោះ​ ត្រឹមតែរយះពេល៦ខែ ប៉ុណ្ណោះ សំណង់ដ៍រឹងមាំនៃផ្ទះនីមួយៗត្រូវបានសង់ឡើងយ៉ាងគគ្រឹកគគ្រែងលើសពីផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះដែរ គម្រោងថ្មីនេះបានបញ្ចូលនូវលក្ខណៈពិសេសៗ ជាច្រើនទៅក្នុងការសាងសង់របស់ខ្លួន ដើម្បីជួយការពារលំនៅឋាន លោកអ្នកពីបញ្ហាប្រឈមធំៗមួយចំនួនទៅថ្ងៃក្រោយ ដែលមានចាប់ពីក្នុងដីរហូតដល់ ដំបូល​ផ្ទះដូចជា៖ ប្រព័ន្ធការពារសត្វកណ្តៀរត្រូវរៀបចំឡើងជាលក្ខណៈប្រព័ន្ធនៅក្រោមដី ដែលអាចការពារមិនអោយមានសត្វកណ្តៀរយ៉ាងមានប្រសិទ្ធិភាព ប្រព័ន្ធខ្សែមេភ្លើង ខ្សែកាប និង អ៊ិនធើណិតសុទ្ធតែរត់ក្រោមដីតាមលក្ខណៈស្តង់ដារបច្ចេកទេសខ្ពស់ ធានាសុវត្ថិភាព ក៏ដូចជាសោភ័ណភាពផងដែរ ជាមួយនឹងការចាក់ក្រវ៉ាត់ស្លេបប្លង់សេអូវ៉ង់​​ ធានាគុណភាពជាប់រាប់សិបឆ្នាំ និង មានបំពាក់ស័ង្កសីការពារកំដៅថ្ងៃ និង ការពារមិនអោយជ្រាបទឹកភ្លៀង បានមួយរយភាគរយ នឹងធ្វើអោយអតិថិជន អស់ក្តីកង្វល់នឹងបញ្ហាឈឺក្បាលដែលតែងតែជួបប្រទះខាងលើ និង ទុកចិត្តបាននូវគុណភាព នៃសំណង់លំនៅឋាននៃគម្រោងបុរីរិទ្ធិថ្មីនេះ។

ពិធីសម្ផោធ និង ទស្សនាផ្ទះគំរូរបស់ក្រុមហ៊ុនបុរីរិទ្ធិ
ពិធីសម្ផោធ និង ទស្សនាផ្ទះគំរូរបស់ក្រុមហ៊ុនបុរីរិទ្ធិ

ជាមួយនឹងម៉ូតដ៏ទាក់ទាញ​ និង​ ទំនើបទាន់សម័យ នៃផ្ទះទាំង៤ប្រភេទ​ដែលរួមមាន៖​  វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និង ផ្ទះល្វែងអាជីវកម្ម ឫ សបហៅសន៍ សុទ្ធសឹងជាប្រភេទផ្ទះដែល​ កំពុងពេញនិយមពីសំណាក់អតិជននាពេលបច្ចុប្បន្ន។

ហើយការរង់ចាំរបស់លោកអ្នក ដែលចង់ឃើញនូវរូបរាងពិតប្រាកដនៃលំនៅដ៏ប្រណិត និង ទាក់ទាញបំផុត បានមកដល់ហើយ គឺការសាងសង់ផ្ទះគំរូត្រូវបានបញ្ជ​ប់ជាស្ថាពរ ហើយ ពិធីសម្ភោធ​បើកផ្ទះគំរូជាផ្លូវការ នឹងត្រូវធ្វើឡើងនៅ ថ្ងៃសុក្រ ទី៣១ ខែមករា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះហើយ ជាមួយនឹងការឈ្នះរង្វាន់ភ្លាមៗ ដោយគ្រាន់តែលោកអ្នកធ្វើការកក់នៃប្រភេទផ្ទះណាមួយដែលលោកអ្នកពេញចិត្ត ក្នុង កំឡុងពេលនៃពិធី។

គួរបញ្ជាក់ផងដែរថា គម្រោងថ្មីបុរីរិទ្ធិ មានទីតាំងគ្របដណ្តប់លើផ្ទៃដី ប្រមាណជាង១០ហិកតា ដែលស្ថិតនៅលើទីតាំងដ៏មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ស្របតាមបណ្តោយផ្លូវ ៥៩៨ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រសិនបើអតិថិជន ចង់បាននូវគេហដ្ឋានប្រកបដោយសោភ័ណភាព និង គុណភាពខ្ពស់ ស្ថិតនៅលើទីតាំងដ៏ល្អ ផ្តល់ជូននូវផាសុកភាព និង សុខដុមនោះ លោកអ្នកអាចអញ្ជើញមកសាកសួរនៅការិយាល័យលក់ដែលមានអសយដ្ឋានស្ថិតនៅទីតាំងគម្រោងផ្ទាល់តែម្តង ឬ​ នៅបុរីរិទ្ធិទី១ ច្រកចូល A10 សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឬ ទំនាក់ទំនងតាមលេខ៖ 012/016 333 955/ 071 333 99 55៕

ពិធីសម្ផោធ និង ទស្សនាផ្ទះគំរូរបស់ក្រុមហ៊ុនបុរីរិទ្ធិ
ពិធីសម្ផោធ និង ទស្សនាផ្ទះគំរូរបស់ក្រុមហ៊ុនបុរីរិទ្ធិ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T