Lukaku ថាពេលចាកចេញពី Man UTD គាត់មានជម្រើស២ ពេលនោះគាត់បោះបង់ឱកាសចូលរួមជាមួយក្លិបយក្សមួយ ជ្រើសរើសយក Inter Milan

//s5.kh1.co/93/9376009764e956f305f3b3cfcea868f8d3122064.jpg
កីទ្បា

 ២៩-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Lukaku ទម្លាយប្រាប់ថា ខ្លួនបានជ្រើសរើសយក Inter បោះបង់ឱកាសចូលរួមជាមួយ​ Juventus

អ៉ីតាលី៖ ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិកកីឡាករ Romelu Lukaku បានទម្លាយថា ក្រោយពេលចាកចេញពីក្រុមបិសាចក្រហម Manchester United គេបានបោះបង់ឱកាសចូលរួមជាមួយក្រុមសេះបង្កង់ Juventus ជ្រើសរើសលេងឲ្យក្រុម Inter Milan ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Lukaku បាននិយាយប្រាប់កាសែត Sky sports UK យ៉ាងដូច្នេះថា៖

  កីឡាករ Romelu Lukaku
  កីឡាករ Romelu Lukaku

នៅរដូវក្តៅនេះខ្ញុំដឹងថាខ្ញុំនឹងចាកចេញពី [Manchester United] ។ ខ្ញុំអាចទៅទីក្រុង Turin (Juventus) ឬ Milan ។ តែចិត្តរបស់ខ្ញុំគឺចង់ទៅ Inter ហើយនៅពេលភ្នាក់ងាររបស់ខ្ញុំប្រាប់ថាវាក្លាយជាកាពិត ខ្ញុំបានអបអរសាទរចំពោះរឿងនេះ។

Lukaku

ក្រុម Inter កំពុងប្រជែងយ៉ាងប្រកៀកប្រកិតជាមួយក្រុម Juventus ក្នុងការដណ្ដើមពានលីគកំពូលអ៉ីតាលី Serie A រដូវកាលនេះ។ ជាក់ស្ដែងបច្ចុប្បន្នក្រុមលោក Conte ឈរចំណាត់ថ្នាក់លេខ២ ដេញពីក្រោយក្រុមលោក Sarri ដែលកំពុងឈរកំពូលតារាងតែ៣ពិន្ទុប៉ុណ្ណោះ។

តារាង Serie A
តារាង Serie A

គួររម្លឹកផងដែរថា Lukaku បានចាកចេញពី Man UTD មកចូលរួមជាមួយ Inter កាលពីទីផ្សារដោះដូររដូវកន្លងទៅ អមជាមួយនឹងតម្លៃផ្ទេរ ៧៥លានអឺរ៉ូ (ប្រមាណ ៨២លានដុល្លារ)។ ក្នុងចំណោមការបង្ហាញខ្លួន ២៧ប្រកួតក្នុងរដូវកាលនេះ គេស៊ុតបញ្ចូលទីបាន១៨គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៤ដង៕

ប្រភពallfootballapp

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T