ម្តាយស្លាប់ច្រើនថ្ងៃ តែអ៊ុន សុធា នៅតែ ពោលពាក្យបែបនេះ

//s5.kh1.co/d3/d37ebebec8aaddd30e297f4c8325922927a3f7b4.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បើទោះបី ម្ដាយរបស់លោកបានចែកដ្ឋានបានមួយឆ្នាំទៅហើយក៏ដោយ ក៏លោកនៅតែនៅនឹកនាដល់ម្ដាយដែលធ្លាប់តេនៅក្បែរ ហៅម៉ែពេញៗមាត់

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដានរឿងភាគខ្មែរច្បាស់ជាបានស្គាល់កម្លោះសង្ហា លោក អ៊ុន សុធា ដែលលោកជាតារាសម្ដែង ដ៏ល្បីល្បាញម្នាក់ក្នុងវិស័យភាពយន្តខ្មែរ មិនត្រឹមតែជាតារាសម្ដែងនោះទេ តែលោកក៏ជាតារាម៉ូដែល និងពិធីករក៏មួយរូបផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំ ថាម្ដាយតារាសម្ដែងប្រុស និងជាម៉ូដែល ដ៏មានប្រជាប្រិយភាពលោក អ៊ុន សុធា បានទទួលបានមរណភាព ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន សម្ដែងអារម្មណ៍សោកសៅទៅកាន់លោកជាច្រើននាក់។

អ្វីដែលគួរឲ្យខ្លោចចិត្តនោះ លោកបានបង្ហោះសារជារឿយៗពាក់ព័ន្ធ និងម្ដាយរបស់លោក ដែលក្នុងសារសុទ្ធតែនិយាយាថា នឹងម៉ែ ចង់នៅក្បែរម៉ែ តែកាលពីថ្មីៗនេះ លោកបានបង្ហោះរូបភាពដ៏ក្រៀមក្រំ និង សារដោយបាននិយាយថា៖

មិនយូរទេ​ខ្ញុំ​នឹង​ចាកចេញ​ អម្រែក​នេះវាធ្ងន់ពេកហេីយសំរាប់ខ្ញុំ​ គ្មានម៉ែកូនបាត់បង់អ្វីៗគ្រប់យ៉ាងទាំងអស់​ ពាក្យ​ម៉ែដែលសួរខ្ញុំលេីកចុងក្រោយ​ ពេលនេះវាខិតមកជិតខ្ញុំម្តងបន្តិចៗហេីយ​
រូបនេះ​ ជាថ្ងៃ​ដែលកូនបានឃេីញម៉ែជាលេីកចុងក្រោយ​ 
នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់​ នឹកណាស់៕

សម្ដី អ៊ុន សុធា

យ៉ាងណាមិញ ទោះម្តាយរបស់លោក ស្លាប់បានច្រើនថ្ងៃ ក៏អ៊ុន សុធា នៅតែនឹករលឹក និង មិនចង់បែកសូម្បីតែមួយវិនាទី តែធ្វើយ៉ាងម៉េច បើមច្ចុរាជ បានមកឆក់ជីវិតម្តាយរបស់លោក ឲ្យចាកឆ្ងាយពីលោក ទៅជារៀងរហូត៕

សូមទស្សនារូបភាពខាងក្រោម៖

អ៊ុន សុធា
អ៊ុន សុធា
អ៊ុន សុធា
អ៊ុន សុធា
អ៊ុន សុធា
អ៊ុន សុធា
https://s5.kh1.co/__image/w=650,h=650,q=100/e5/e52af3735948968bb729ac03f407111b43170f1e.jpg
អ៊ុន សុធា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T