ខេត្តស្វាយរៀង ៖ ​កូន​ប្រុស​ចិត្ត​​ជា​តិរច្ឆាន​ម្នាក់​បាន​កាប់ប្រហារ​ឪពុក​​រហូត​​ស្លាប់​ បាត់​បង់​ជីវិត​​ នៅ​ក្នុង​​ថ្លុកឈាម​យ៉ាង​អាណោច​អាធ័ម​​បង្ក​​ការភ្ញាក់​ផ្អើល​កាលពីថ្ងៃទី​ ២៧ មីនា វេលា​​ ម៉ោង​៥ និង​៣០នាទី​ព្រឹក​ នៅវាល​ស្រែ​​ក្រោយ​ផ្ទះ​​​ចម្ងាយ​​​ប្រមាណ​​​​១០០ម៉ែត្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​​​ថ្លុង សង្កាត់បាទី​ ក្រុង​បាវិត ។ បើ​​​តាម​សមត្ថ​កិច្ច​​​​បាន​ប្រាប់ឱ្យ​ដឹង​ថា ជន​រងគ្រោះ​​​ស្លាប់​បាត់បង់ជីវិត​​នេះ​ឈ្មោះ​​​ថាញ់ យឿង ​​ភេទ​ប្រុស  អាយុ៥៣​​ឆ្នាំ ជា​ទាហាន​​​ពិការ​​ភ្នែក​ខាងឆ្វេង ​​និង​​កំបុត​ដៃ​​​ខាង​ឆ្វេង​ត្រឹម​​កួយដៃ មាន​ប្រពន្ធ​​​ឈ្មោះកុល ផង់ ​​អាយុ​៥៨​ឆ្នាំ​ មានជំងឺ​ពិការ​ជើង​​​​ទាំង​ពីរ​មានកូន៤​នាក់ ។ ​​​​ លោកបន្ត​ទៀតថា នៅថ្ងៃទី​២៦ មីនា ឆ្នាំ​២០១២ ជនរង​គ្រោះ​បាន​ទៅ​ខ្ចី​​​​ប្រាក់ពី​ធនា​គារ​​​មួយទិញ​ម៉ូតូ១​គ្រឿង​ ម៉ាកហុងដា​​ឱ្យទៅ​កូន​ប្រុស​ឈ្មោះ​ថាញ់ រ៉ា ​ដើម្បី​ជិះ​ធ្វើ​ការ​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​ ។

ប្រភព​បន្ត​ឱ្យ​ដឹង​ទៀត​ថា លុះមក​ដល់​ម៉ោង​៦​​ល្ងាច ​ប្អូនៗប្រុសស្រី​មកពី​​​ធ្វើការម្តាយ​ក៏​និយាយប្រាប់ថា ​«ឪឯង​ខ្ចី​លុយ​អង្គ​ការ​ទិញ​​ម៉ូតូឱ្យបងប្រុស​ឯង  «ថាញ់ រ៉ា» ​ដូច្នេះ​ឯង​ទាំង​ពីរ​ត្រូវ​ខំ​សន្សំ​លុយ​ដោះ​​​បំណុល»​​ ខណៈនោះ​កូនប្រុស​​​ឈ្មោះ​ថាញ់ ចំរើន ​ក៏​ខឹង​និយាយ​ឡូឡា​​ស្តីឱ្យឪពុក​​​​ ដែលជា​ជនរង​គ្រោះថា ​ដើរផឹកស៊ី​លេង​ល្បែង​ជំពាក់​គេរុំ​កោះ​សងមិនទាន់រួច​ផង ទៅ​ខ្ចី​លុយ​ធនាគារ​​​មក​ទិញ​​ម៉ូតូ​ឱ្យកូន​ច្បង​ ហើយកូន​ៗស្រី​ប្រុស​ពៅជា​​អ្នក​រក​លុយ​​សង​ជំនួស​ធ្វើជា​ឪពុកគេ​​​ស្រឡាញ់​​ កូនមិនស្មើ  ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]