នេះជាសម្រស់ អ៊ុក សុវណ្ណារី ក្រោយកែសម្រស់បាន២លើក ពិតជាស្អាតប្លែកខ្លាំង!

//s5.kh1.co/93/9369b65da9edb3cc051b1498357763b76c58e634.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាស្រីវ័យក្មេងប្អូនស្រីអ៊ុក សុវណ្ណារី បង្ហាញសម្រស់ថ្មី ក្រោយបានកែសម្រស់ចាក់ច្រមុះ និងចង្ការថ្មី ពិតជាប្លែកស្អាតខ្លាំងតែម្តង

ភ្នំពេញ៖ កាលពីពេលកន្លងទៅនេះ ឃើញថាតារាស្រីវ័យក្មេង និងជាអតីតបេក្ខភាពThe Voice Kids រដូវកាលដំបូង ប្អូនស្រីអ៊ុក សុវណ្ណារី បានធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយនាងបានធ្វើការទៅកែសម្រស់ ចាក់ចង្ការ ចាក់ច្រមុះឲ្យឃើញស្រួច យ៉ាងក្លាហានតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីធ្វើការកែម្តងរួចហើយ តារាស្រីវ័យក្មេងរូបនេះក៏បានធ្វើការទៅកែបន្ថែមទៀត ឲ្យច្រមុះមើលទៅឃើញខ្ពស់ស្អាតជាងមុនទៀត ស្របពេលដែលហ្វេនជាច្រើនកាន់តែសឹងតែមិនគួរឲ្យជឿ ថានាងនៅក្មេងប៉ុន្តែហ៊ានខ្លាំងបែបនេះ។ មិនបានប៉ុន្មានផង ក្មេងស្រីរូបនេះក៏បានធ្វើការបង្ហាញមុខរបស់ខ្លួនម្តងទៀត ក្រោយបានធ្វើការកែសម្រស់ជាលើកទី២ឲ្យមើលទៅឃើញប្លែក។

ដោយក្នុងនោះឃើញថាមុខរបស់នាងពិតជាស្រស់ស្អាតប្លែក ជាមួយនឹងទម្រង់មុខV ច្រមុះស្រួចទាក់ទាញ ស្អាតមើលទៅក្រមុំស្តូកតែម្តង អមជាមួយនឹងការតែងខ្លួនរបស់នាង ពិតជាគួរឲ្យសរសើរខ្លាំងតែម្តង។

ទន្ទឹមនឹងនេះដែរ បណ្តាហ្វេនជាច្រើននាំគ្នាសរសើរដល់នាងគ្រប់គ្នា ដែលសម្រស់កាន់តែស្អាតខ្លាំងឡើង ក្រោយកែសម្រស់ ទោះបីជាវ័យនៅក្មេងខ្ចីនៅឡើយយ៉ាងណាក្តី មើលទៅកាន់តែប្លែក ក្រោយបានឡើងកូដសម្តែងបទថ្មី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី ពេលកែ
អ៊ុក សុវណ្ណារី ពេលកែ
អ៊ុក សុវណ្ណារី ពេលកែ
អ៊ុក សុវណ្ណារី ពេលកែ
សម្រស់នាងក្រោយកែសម្រស់
សម្រស់នាងក្រោយកែសម្រស់
សម្រស់នាងក្រោយកែសម្រស់
សម្រស់នាងក្រោយកែសម្រស់
អ៊ុក សុវណ្ណារី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T