កាន់តែស្និទ្ធ កាន់តែបារម្ភ! ឪពុកវ័យ៦៥ឆ្នាំបានចម្លង​កូរ៉ូណាវីរុស​​ទៅកូនវ័យ២៧ឆ្នាំ

//s5.kh1.co/c4/c42057368c8073a1255b091755c8a3a3471a457c.jpg
សង្គម

 ២៩-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មានក្រុមគ្រួសារមួយ ដែលឪពុកមានអាយុ៦៥ឆ្នាំមានជំងឺកូរ៉ូណាវីរុសបានធ្វើឲ្យឆ្លងទៅកូនប្រុសអាយុ ២៧ ឆ្នាំម្នាក់ ខណៈអ្នកទាំងពីរកំពុងធ្វើដំណើរទៅប្រទេសវៀតណាម។

វេជ្ជបណ្ឌិតមួយរូបត្រូវទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសស្រង់សម្តីថា នៅក្នុងគ្រួសារមួយមកពីវូហាន​ដែលឪពុកមាន ​អាយុ​៦៥​ឆ្នាំ​​មាន​ជំងឺកូរ៉ូណាវីរុស បានឆ្លងទៅកូនប្រុសអាយុ ២៧ ឆ្នាំ​ខណៈអ្នកទាំងពីកំពុងធ្វើដំណើរទៅប្រទេស​វៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទាំងពីរបានប្រាស្រ័យទាក់ទងជាមួយមនុស្ស ២៨ នាក់នៅក្នុងទីក្រុងចំនួន ៤ នៅប្រទេសវៀតណាម។ ប៉ុន្តែអ្នកទាំងនោះមិនត្រូវបានរកឃើញថាមានរោគសញ្ញានៃការឆ្លងមេរោគផ្លូវដង្ហើមខាងលើទេ។

គួរបញ្ជាក់ថា ការរកឃើញ​វិជ្ជមាន​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី(Coronavirus) ឡើងដល់​ជាង​៦០០០​ករណី។ ហើយ​ក្នុងនោះ មាន​៥៧​ករណី ស្ថិតនៅ​ក្រៅប្រទេស​ចិន​។ តាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​ចិន CGTN គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ខែមករា នេះ នៅ​ប្រទេស​ចិន​ទាំងមូល រួមទាំង​តៃវ៉ាន់ ម៉ា​កាវ និង​ហុងកុង មាន​អ្នក​កើត​ជំងឺ​៥៩៧៤​នាក់ ក្នុងនោះ​១៣២​នាក់បាត់បង់ជីវិត ដោយ​ភាគច្រើន​នៅ​ក្រុង​វូ​ហាន ដែលជា​កន្លែង​ផ្ទុះ​មេរោគតែម្តង​៕

https://s5.kh1.co/__image/w=650,h=362,q=100/84/84666b69352ad780a3c99c5fe91f168bd2cb7d77.jpg
Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T