ក្រសួងកសិកម្ម គ្រប់គ្រងតំបន់ព្រៃសហគមន៍ ១១កន្លែង ស្ថិតនៅខេត្តបាត់ដំបង និងកំពង់ធំ មានផ្ទៃដីជាង ៧សែនហិកតា

//s5.kh1.co/a0/a01a191616c61632175a5e03c401befe91c9fb68.png
Khmerhome

 ២៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=555,h=555,q=100/49/4903a662f6d77b52632d0879127bd2cd58e238db.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទប្រចាំឆ្នាំ២០១៩ បានឱ្យដឹងថា ក្រសួងបានចេញប្រកាសស្ដីពីការបង្កើត និងគ្រប់គ្រងតំបន់ព្រសហគមន៍ចំនួនកន្លែងមានផ្ទៃដីសរុបចំនួន ៧ ៣៤៩,៩៥ហិកតា ក្នុងនេះខេត្តកំពង់ធំមាន១កន្លែង ផ្ទៃដីទំហំ ១ ២៧៥,៤៦ហិកតា និងខេត្តបាត់ដំបងចំនួន ១០កន្លែង ផ្ទៃដីទំហំ ៦ ០៧៤,៤៩ហិកតា។

របាយការណ៍ខាងលើបានបន្តថា បានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ចំនួន ១២កន្លែងមានផ្ទៃដីទំហំ ៧ ៥០១,៤៩ហិកតា ក្នុងខេត្តមណ្ឌលគិរីចំនួន១កន្លែង មានទំហំ១ ១០៤ហិកតានិងខេត្តបាត់ដំបងចំនួន ១០កន្លែងមានផ្ទៃដីទំហំ ៦ ០៧៤,៤៩ហិកតា ហើយនិងខេត្តកោះកុង១កន្លែង មានផ្ទៃដីទំហំ ៣២៣ហិកតា។

នៅឆ្នាំ២០១៩ ក្រសួងផ្ដល់បណ្ណសម្គាល់សិទ្ធិប្រើប្រាស់រណាយន្ត ៧១គ្រឿង និងយានយន្ត ១០៧គ្រឿងឱ្យក្រុមហ៊ុន ចំនួន ៦ និងអ្នកស្នើសុំ ៣នាក់។ ដូចគ្នានេះដែរ ផ្ដល់លិខិតបើកផ្លូវដឹកជញ្ជូនផល អនុផលព្រៃឈើឱ្យក្រុមហ៊ុនចំនួន ១៣ និងអ្នកស្នើសុំចំនួន ៥ ដែលមានឈើហ៊ុបមូឡចំនួន ៣៣ ១០៣ម៣  ឈើអារចំនួន ៤ ១៨៤ម៣ ឈើប្រណិតចំនួន ១៨០ម៣ ឈើជ្រុងចំនួន ២ ៧៩០ម៣ កូនឈើចំនួន ២០០ ០១៨ដើម អុសចម្រុះចំនួន ៥៣ ១៨១ស្ទែរ ជន្លង់សម្រេចចំនួន ២៣៩ដើម សសរចំនួន៥៦ដើម ធ្យូងចំនួន ១៨ ២១៧គីឡូក្រាម គល់ធ្នង់ និងគល់បេងចំនួន ៥៩០គីឡូក្រាម ពកបេងចំនួន ៣៩៤គីឡូក្រាម និងជ័រទឹកចំនួន ៤៨២តោន៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T